ថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩

«​មហិទ្ធិឫទ្ធិនាងខ្លា​» រឿងអភិនីហារផ្តល់បទពិសោធន៍ជីវិត​​បែបថ្មីដល់តួសម្តែង

១៩ មិថុនា ២០១៩

រឿងភាគថៃថ្មីរបស់​PNN ដែលចាក់ផ្សាយនាថ្ងៃចន្ទ ទី១៧ ខែមិថុនានេះ មិនត្រឹមប្លែក បង្ហាញឆាកវាយតប បាញ់ប្រហារ លាយឡំនឹងអភិនីហារ​ព្រោះតួឯកស្រី គឺកញ្ញា អម្ពរ ជាស្រីស្អាតមានវិញ្ញាណសត្វខ្លា​កំណាចចូលសន្ធិត ដើម្បីទាក់ទាញចំណាប់អារម្មណ៍​ពីសំណាក់អ្នកទស្សនាប៉ុណ្ណោះទេ តែតួអង្គគ្រប់គ្នា​ដែលចូលរួមសម្តែងក្នុងរឿងនេះ ក៏ទទួលបានបទពិសោធន៍ថ្មីៗ​សម្រាប់ជីវិតបន្ថែមទៀត។ ដើម្បីអាចមានសមត្ថភាពពេញលេញសម្តែងរឿងបាន តួអង្គទាំងប្រុសស្រី ត្រូវឆ្លងកាត់ការហ្វឹកហាត់​ជាច្រើនដំណាក់កាល ទាំងរាំ ហាត់សមវាយតប បាញ់ប្រហារ ពិសេសគឺការសម្របខ្លួនប្រើជីវិតរស់នៅក្នុងព្រៃ អំឡុងពេលថតរឿងតែម្តង។


ហាត់សមច្រើនសកម្មភាពបែបនេះ ទោះតួខ្លះមិនធ្លាប់មានពិសោធន៍​ថតរឿងបែបរន្ធត់ដូចរឿង «​មហិទ្ធិឫទ្ធិនាងខ្លា​» ពីមុនមកក៏ប្រាកដ​ជាមានសមត្ថភាពអាចសម្តែងបានដែរ ព្រោះរាល់ការហ្វឹកហាត់ទាំងអស់សុទ្ធមានជំនួយពីគ្រូប្រកបដោយជំនាញ និងបទពិសោធន៍យូរឆ្នាំ។ បច្នុប្បន្នបច្ចេកវិទ្យាមានភាពរីកចម្រើន ហេតុអ្វីការសម្តែងរឿង​ត្រូវផ្អែកលើទេពកោសល្យ និងភាពប៉ិនប្រសប់របស់តួសម្ដែងទៀត? ចម្លើយប្រហែលអ្នកនិយម​ទស្សនារឿងចម្រុះប្រភេទនា​ពេលកន្លងមកអាចទាយដឹង ដោយសារកត្តានេះមានជាប់ទាក់ទង​នឹងគុណភាពរឿងទាំងស្រុងតែម្តង។ បច្ចេកវិទ្យាមិនអាចជួយ​លុបបំបាត់ចំណុចខ្សោយរបស់តួបង្កើតភាពរស់រវើក​របស់សាច់រឿងបានទាំងស្រុងឡើយ ហើយបើតារាគ្មានលទ្ធភាពអាចសម្តែងឈុតលំបាកៗ ស្របតាមការចង់បានរបស់អ្នកទស្សនា ពួកគេក៏មិនអាចទាក់ទាញចំណាប់អារម្មណ៍ ទទួលបានការគាំទ្រពីអ្នកមើលដូចគ្នា។


តើតួអង្គសម្តែងរឿង «​មហិទ្ធិឫទ្ធិនាងខ្លា​» មានសមត្ថភាពសម្តែងកម្រិតណា? តើរឿងបែបអភិនីហារមួយនេះ​ប្រកបទៅដោយគុណភាពគ្រប់គ្រាន់​អាចទទួលបានការគាំទ្រពីអ្នកទស្សនា​របស់ទូរទស្សន៍ប៉ុស្ត៍​PNN​ដែររឺទេ? សូមកុំភ្លេចតាមដានទស្សនា​ការចាក់ផ្សាយរឿងភាគថៃថ្មីមួយនេះ រាល់សប្តាហ៍ នាវេលាម៉ោង៦ រហូតម៉ោង៧យប់ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។
សូមទស្សនាវីដេអូខ្លី៖


អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា

Copyright © 2017 PNN TV. All Rights Reserved.