ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩

រឿងភាគថៃ «​មហិទ្ធិឫទ្ធិនាងខ្លា​»

១៤ មិថុនា ២០១៩

អម្ពរ គឺជាកូនស្រីដ៏ស្រស់ស្អាត​របស់មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ ដោយសារការចងគំនុំ​នឹងការតាមបាញ់សម្លាប់របស់ឪពុកនាង វិញ្ញាណសត្វខ្លាដ៏កំណាច​បានចូលសន្ធិតក្នុងរូបរាង្គកាយរបស់នាង តាំងតែពីថ្ងៃដំបូង​ដែលនាងប្រសូត​ចេញពីផ្ទៃម្តាយតែម្តង។ ដោយសារសុខភាពខ្សោយ​ ហើយការឆ្លងទន្លេ​បាត់បង់ឈាមច្រើនទៀតនោះ ម្តាយរបស់ អម្ពរ ក៏បានស្លាប់បាត់បង់ជីវិត ក្រោយបានឃើញមុខកូនស្រី​បានតែប៉ុន្មាននាទី ហើយពោលពាក្យផ្តាំផ្ញើ​នឹងមនុស្សជំនិតបានត្រឹមបន្តិចបន្តួចប៉ុណ្ណោះ។ ចាប់តាំពីពេលនោះមក​កុមារីកំសត់ ត្រូវរស់ក្រោមការមើលថែរបស់ ម៉ែណាលីន ធ្លាប់ជាមនុស្សជំនិតរបស់ម្តាយ ដោយមាន កូនប្រុសរបស់មេដោះឈ្មោះ Koytee ជាមិត្តជិតស្និទ្ធ និងប្រៀបដូចជាបងប្រុសតាមជួយការពារ។

 (លោកមេកង កាន កញ្ញា អម្ពរ និងបងប្រុសជាកូនមេដោះរបស់អម្ពរ)


ដោយសារមិត្តជានាយទាហានជាន់ខ្ពស់ម្នាក់របស់ឪពុក អម្ពរ បានចូលដៃជាមួយជនក្បត់​ដើម្បីដណ្តើមអំណាចគ្រប់គ្រងក្នុងតំបន់ ដូច្នេះស្រុកភូមិ​ដែលធ្លាប់រស់នៅសុខសាន្ត​ក៏ត្រូវដុតរោលដោយភ្លើងសង្គ្រាម។ ប្រជាជនក្នុងតំបន់​​បានសម្រុកចំណាកស្រុកទៅតំបន់ក្បែរខាង ឯគ្រួសារ អម្ពរ ក៏ត្រូវព្រាត់ប្រាស់គ្នា សមាជិកគ្រួសារទាំងអស់​ត្រូវចាកចេញពីផ្ទះ មានតែឪពុកនាងម្នាក់ប៉ុណ្ណោះ​ដែលមិនចាកចេញ ព្រោះត្រូវនៅតស៊ូនឹងសត្រូវ។ នៅតាមផ្លូវឆ្ពោះទៅជំរុំ​ជនភៀសខ្លួនលើទឹកដីថ្មី មានការប្រយុទ្ធជាបន្តបន្ទាប់ ធ្វើឱ្យ អម្ពរ រួមនឹង Koytee ព្រមទាំងមនុស្សជំនិតផ្សេង​ទៀតត្រូវបែកគ្នាអស់។ នៅតាមផ្លូវ​ដែលនាងធ្វើដំណើរតែឯង អម្ពរ បានឃើញហេតុការ​​លបបាញ់ប្រហារទាហ៊ានស៊ើបការណ៍សម្ងាត់ចំនួនបីនាក់រហូតស្លាប់ ដោយផ្ទាល់ភ្នែក។ ក្នុងនាមអ្នកដឹកនាំក្រុមល្អម្នាក់ ការស្លាប់របស់ទាហាន​ស៊ើបការណ៍សម្ងាត់ទាំងបីនាក់ បានបង្កទៅជាការឈឺចាប់​យ៉ាងខ្លាំងសម្រាប់លោកមេកង កាន។ ជំនួបរវាងលោក កាន និងកញ្ញា អម្ពរ នៅឯជំរុំជនភៀសខ្លួន មិនត្រឹមសាងទំនាក់ទំនងមិត្តភាព និងស្នេហាប៉ុណ្ណោះទេ តែស្រីស្អាតដែលមានវិញ្ញាណខ្លា​កំណាចចូលសន្ធិតរូបនេះ បានក្លាយជាសាក្សីរស់តែម្នាក់គត់​អាចជួយលោកមេកង​ឱ្យរកឃើញឃាតករពិតសម្លាប់កូនចៅរបស់ខ្លួន។ ឯវត្តមានរបស់លោកមេកងរូបសង្ហា ក៏មិនត្រឹមជួយផ្សះផ្សាដំបៅដួងចិត្ត អម្ពរ ពីការរស់នៅឯកាព្រាត់ប្រាស់គ្រួសារ តែលោកគឺជាបុរស​​តែម្នាក់គត់ដែលអាចជួយស្រាយបណ្ដាសាបណ្តេញវិញ្ញាណខ្លាកំណាចពីរាង្គកាយរបស់នាងបាន។


កាលបរិច្ឆេទចាក់ផ្សាយ៖ ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩
ម៉ោងចាក់ផ្សាយ៖ វេលាម៉ោង៦ រហូត​៧យប់ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ
តួសម្តែង៖ Ohm Atshar Nampan and Boom Suphaphorn Wongthuaithong
សូមទស្សនាវិដេអូខ្លី៖



អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា

Copyright © 2017 PNN TV. All Rights Reserved.