© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងរ៉ាវទុក្ខសោកទឹកភ្នែកខកចិត្តព្រោះខុសប្រាថ្នានឹងបញ្ហាផ្សេងៗគ្មានបុគ្គលណាម្នាក់ចង់ជួប រឺចង់ឱ្យកើតមានក្នុងជីវិតរបស់ខ្លួនឡើយ តែគ្រប់គ្នាសុទ្ធតែគ្មានសិទ្ធប្រកែក ហើយមិនអាចបដិសេធទទួលយកបានឡើយ ដោយសារមានរូបមានរឿង ឯរឿងកើតឡើង គឺត្រូវអនុលោមទៅតាមកម្មដែលខ្លួនបានសាងទុក។ រហូតពេលនេះ ទុក្ខដែលតួអង្គគ្រប់គ្នាក្នុងរឿង «នាងបាប» ទទួលបាន ក៏ច្រើនល្មមគ្រប់គ្រាន់អាចឈានដល់ការបញ្ចប់កម្មរវាងគ្នាហើយ។ អ្នកបានសាងកម្មអាក្រក់ដូចជា ព្រះវណាថេប ទោះចាប់ជាតិជាមនុស្សថ្មីក្លាយជាលោក នុ លោកក៏ត្រូវទទួលផលអំពីទង្វើររបស់ខ្លួនដដែល។ លោកសាវ៉ា ផ្លាស់ប្តូរដៃគូស្នេហាតាមចិត្តភ្លើតភ្លើន មិនដែលគិតដល់ការឈឺចាប់ផ្លូវចិត្ត ការរងទុក្ខវេទនារបស់មនុស្សស្រី ចុងក្រោយក៏ទទួលផល ក្លាយជាមនុស្សប្រុសត្រឹមរូបកាយ តែគ្មានបេះដូងអាចស្រលាញ់មនុស្សស្រីបានតទៅទៀត។ ឯជីវិតចុងក្រោយក៏ត្រូវរស់ឯកា កង្វល់តែនឹងបញ្ហាគ្មានទីបញ្ចប់ រហូតទ្រាំលែងបាន សម្រេចផ្ញើជីវិតនឹងព្រះធម៌ជាត្រើយឆ្ពោះរកផ្លូវរំលត់ទុក្ខតែម្តង។
គេថាមនុស្សស្លាប់រស់ព្រោះចំណងចិត្ត! ពេលនៅកៀកកិតឥតនឹកនា ពេលឃ្លាតពីគ្នាទើបនឹកស្តាយ ពេលរស់ជួបជុំពុំខ្វល់ខ្វាយ ពេលបាត់រូបកាយទើបស្តាយក្រោយ។ ឃ្លាទាំងនេះពិតរឺបែបណា? ជឿជាក់ថា រឿងរ៉ាវដែលនាង យុត បានជួបប្រទះអំឡុងពេលចុងក្រោយនេះបានស្រាយចម្ងល់ជូនអ្នកទស្សនារួចរាល់ហើយ។ ចំណងដែលនាងមានះចងមិនព្រមស្រាយ ឥលូវវាបានក្លាយជាខ្សែរឹតរួតខ្លួនឯងទុកវិញម្តងហើយ។ ទាំងម្តាយ និងប្អូនស្រីដែលមានសពកប់តម្រៀបគ្នាជាជួរជាមួយនាង ពួកគេបានចាកចេញទៅចាប់កំណើតនៅកន្លែងផ្សេងគ្នាអស់ហើយ នៅឡើយតែនាងម្នាក់ដែលត្រូវនៅទទួលកម្មអាក្រក់ដែលខ្លួនបានសាង រង់ចាំវេលាបញ្ចប់មកដល់។
កូនសុខចិត្តម៉ែក៏សុខដែរ កូនទុក្ខចិត្តម៉ែក្រៀមស្រពោន ក្តីនឿយលំបាកទុក្ខបាត់សូន្យ ពេលបានឃើញកូនជាមនុស្សល្អ! ដោយសារបែបនេះទេដឹងទើបនៅទីបំផុតទៅលោក ប៉ាន និងអ្នកនាង រីន ព្រមបើកចិត្តទទួលយកគ្នា ស្របតាមការផ្គូផ្គូងរបស់ចាស់ទុំទាំងសងខាង? គេថារឿងទាំងអស់ក្នុងលោកនេះ តែងកើតឡើងជាគូ ដូច្នេះជីវិតជួបរឿងអាក្រក់ច្រើនយ៉ាងណា ក៏គង់ជួបរឿងល្អខ្លះដែរ។ ទោះរឿង «នាងបាប» ឆ្លុះបញ្ជាំងនូវដំណើររឿងចាក់ស្រេះរវាងបុណ្យបាប កម្ម និងផល កំសត់ ទឹកភ្នែក ខូចចិត្តខ្លាំងកម្រិតណា ក៏គង់មានឆ្លុះបញ្ជាំងនូវរឿងរ៉ាវស្នេហាផ្អែមល្ហែមខ្លះ ស្អំចិត្តរបស់អ្នកគាំទ្រដែរ។ ចុងក្រោយការរក្សានូវទង្វើរល្អស្មើចុងស្មើដើម បានរុញឱ្យគូស្នេហ៍ ប៉ាន និងរីនជួបគ្នា។
ចង់ជ្រាបច្បាស់អំពីដំណើររឿង «នាងបាប» នៅទីបញ្ចប់នឹងប្រែប្រួលក្លាយទៅជាបែបណា សូមកុំភ្លេចរង់ចាំទស្សនារឿងនេះភាគបញ្ចប់ នាថ្ងៃសុក្រ ទី១៤ ខែមិថុនា វេលាម៉ោង៦ រហូត៧យប់។
ទស្សនាសង្ខេបសកម្មភាពពិសេសៗនាថ្ងៃបញ្ចប់រឿង៖
ឯកសារយោង៖ អត្ថបទកំណាព្យ «គុណម្តាយ» និពន្ធដោយ ឆោម ច័ន្ទឆាយា
អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា
ដោយ៖