ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩

ទិញទំនិញហើយ​​ឈ្នះរង្វាន់ទៀត​? ​​នៅឯណា​?​​​ នៅ«គ្លូប៊លហៅស៍» កម្មវិធីពិសេសរបស់ «គ្លូប៊លហោស៍» ជិតដល់ទីបញ្ចប់​ហើយណា៎!

១០ មិថុនា ២០១៩

«​គ្លូប៊លហោស៍​» ជាមជ្ឈមណ្ឌលប្រមូលផ្ដុំសម្ភារៈ​តុបតែងគេហដ្ឋាន និងគ្រឿងសំណង់ដ៏សម្បូរបែប ធំជាងគេនៅកម្ពុជា​កំពុងដំណើរការណ៍កម្មវិធី​Shop​&​Win ដើម្បីប្រគល់រង្វាន់​ដែលមានទឹកប្រាក់សរុបជាង ១០ ម៉ឺនដុល្លារ​ជូនអតិថិជនរបស់ខ្លួន។ ការផ្តល់ជូននេះ បានចាប់ផ្តើមតាំងពីអំឡុងខែមករា រហូតបច្ចុប្បន្ន​ជិតដល់ពេលបញ្ចប់កម្មវិធីហើយ។ កម្មវិធីពិសេសជូន​គូប៉ុង​ផ្សងសំណាងសម្រាប់អតិថិជន​ដែលទិញទំនិញចាប់ពី​៣០ដុល្លារឡើងទៅ អាចមានឱកាស​ក្លាយជាម្ចាស់រង្វាន់ធំ រថយន្ត Mazda 6  Sendan 2019 នឹងត្រូវផុតកំណត់​ត្រឹមចុងខែមិថុនានេះតែម្តង។ បន្ថែមលើរង្វាន់ធំជារថយន្ត គ្លូប៊លហោស៍ បានរៀបចំរង្វាន់ជាច្រើន​សន្ធឹកសន្ធាប់ផ្សេងទៀត មានដូចជា ម៉ូតូ Honda Scoopy 2020 ចំនួន​១០គ្រឿង, ទូរទស្សន៍​LED Curved TV 55 PAXON ចំនួន​២០គ្រឿង, ម៉ាស៊ីនបូមធូលី និងទឹក​INOVA ចំនួន៣០គ្រឿង, កង្ហារ​INOVA ចំនួន៤០គ្រឿង, វ៉ាលីដាក់សម្លៀកបំពាក់ចំនួន​៥០រង្វាន់ និង Gift Voucher​ដែលតម្លៃប្រមាណ៣០ដុល្លារ ចំនួន​១០០រង្វាន់។ តើលោក លោកស្រី មេផ្ទះទំាងអស់ បានទទួលគូប៉ុងផ្សងសំណាងពីការទិញទំនិញនៅ គ្លូប៊លហោស៍ ហើយឬនៅ?


សម្ភារៈសំណង់ និងសម្ភារៈតុបតែងគេហដ្ឋាន​គ្រប់ប្រភេទប្រកបដោយគុណភាព ហើយមានតម្លៃសមរម្យ នាគ្លូប៊លហៅស៍កម្ពុជា ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងរង់ចំា​ទទួលអតិថិជនគ្រប់រូបចូលទិញទំនិញ ដើម្បីក្លាយជា​ម្ចាស់កម្មសិទ្ធថ្មី។ សូមមានសំណាងក្លាយជាម្ចាស់រថយន្ត Mazda 6 Sedan 2019 យកទៅគ្រប់គ្រងណា៎។ ប្រញាប់ឡើង​ការផ្តល់ជូននូវរង្វាន់ពិសេសនេះ​នៅសល់ពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ​នឹងត្រូវបានបិទបញ្ចប់ ហើយរៀបចំពិធីចាប់រង្វាន់​ប្រកាសលទ្ធផលនាថ្ងៃអាទិត្យ ទី៧ ខែកក្កដា នៅគ្លូប៊លហៅស៍ សាខាកម្ពុជា។


សូមអញ្ជើញលោក លោកស្រី ចូលរួមកម្មវិធីពិសេស​នាថ្ងៃប្រកាសលទ្ធផលចាប់គូប៉ុងស្វែងរកម្ចាស់រង្វាន់ និងដើរទិញទំនិញបញ្ចុះតម្លៃពិសេស ដែលរំលេចរូបរាងឡើង​ប្រកបដោយបរិយាកាសរីករាយ​គគ្រឹកគគ្រេងអមនឹងសកម្មភាពសិល្បៈកម្សាន្តយ៉ាងសម្បូណ៍បែប។ ផ្តើមដំណើរការណ៍កម្មវិធី​នាវេលាម៉ោងប្រមាណមួយរសៀល ស្ថិតក្នុងបរិវេណ «​គ្លូប៊លហោស៍​» ក្រៅអំពីជំនួបដ៏ភ្ញាក់ផ្អើល​នឹងវត្តមានរបស់តារាប្រុសស្រីមួយចំនួន អ្នកចូលរួមទាំងអស់​នឹងបានរីករាយផ្ទុះសំណើចឥតស្រាកស្រាន្ត ព្រោះការប្រើប្រាស់វោហារ​ឆ្លើយឆ្លងឌឺដងផ្លែផ្កាដាក់គ្នាឥតដាច់​របស់ដៃគូចម្រៀងអាយ៉ៃចាស់វស្សា គឺលោក ព្រំ ម៉ាញ និងអ្នកស្រី នួន សារី ហៅយាយ យ៉យ ថែមទៀត។
 

Copyright © 2017 PNN TV. All Rights Reserved.