ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩

រឿងភាគថៃ «បេះដូងបរិសុទ្ធ»

២៩ ឧសភា ២០១៩

រស់ជាតិបែបថ្មីនៃរឿងភាគថៃ «បេះដូងបរិសុទ្ធ» បានឆ្លុះបញ្ជាំងនូវបញ្ហាជាច្រើន​​ក្នុងជីវភាពរស់នៅ ដោយបង្ហាញទាំងចំណងនៃទំនាក់ទំនងស្នេហា​រវាងសាស្ត្រាចារ្យរូបសង្ហា លោក​Haht (Son) និងកញ្ញាវិចិត្រកររូបស្រស់ Chinanang (​Yam​) ព្រមគ្នានឹងការលម្អិត​នូវសម្ពាធរាប់ពុំអស់ ដែលកុមារីម្នាក់ឈ្មោះ Pookie ត្រូវទទួលរ៉ាប់រងតែឯង ក្រោយឪពុកម្តាយនាងស្លាប់អស់​ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ។

កុមារី Pookie លោកសាស្ត្រាចារ្យ Haht(Son) កញ្ញាវិចិត្រករ Chinanang(Yam) និងកុមារា Look Mee

កញ្ញាវិចិត្រករ Chinanang(Yam)

លោកសាស្ត្រាចារ្យ Haht(Son)

ដោយសារការលោភលន់​ចង់ក្រសោបយកទ្រព្យសម្បត្តិក្នុងគ្រួសារតែឯង មីងរបស់កុមារី​ Pookie​ មានឈ្មោះថា​Joy បានធ្វើបាបក្មួយរបស់ខ្លួន​គ្រប់វិធីទាំងអស់ ដោយគ្មានក្តីអាណិតអាសូរឡើយ។ ឆ្លៀតឱកាសលោកយាយរបស់ ​Pookie ឈឺ មិនអាចមើលថែក្មេងម្នាក់នេះបាន Joy នាងតែងឆ្លៀត​កេងចំណេញលើតួនាទីជាអ្នកមើលថែ ធ្វើបាបក្មេងគ្រប់ឧបាយ ដែលអាចធ្វើទៅបានជានិច្ច។ ឯលោកសាស្ត្រាចារ្យ  Haht​ ត្រូវជាពូរបស់ Pookie វិញ ព្រោះតែមានរូបរាងសង្ហា គាត់តែងក្លាយជាប្រធានបទផ្តើម ក្នុងការជជែកលេងសើចរបស់សិស្សស្រីៗរហូត ទោះបុរសរូបនេះ​ជាបុគ្គលមានភាពតឹងរ៉ឹងយ៉ាងណាក្តី។

ក្រុមគ្រួសារ Pookie

ក្រុមគ្រួសារអ្នកស្រី Joy

ទោះសាច់រឿងហាក់កំសត់ ព្រោះបង្ហាញពីទារុណកម្មផ្លូវចិត្ត​កើតឡើងចំពោះ Pookie​យ៉ាងអយុត្តិធម៌យ៉ាងណា? តែការផ្តើមស្នេហា​រវាងតួឯកប្រុសស្រីមិនកំសត់ឡើយ។ ធ្វើជាអ្នកជិតខាងនឹងគ្នា តែលោក Haht និងកញ្ញា Chinanang មិនដែលមានភាពចុះសម្រុងនឹងគ្នាឡើយ ពួកគេតែងឈ្លោះទាស់ទែង កាច់កុងគ្នា​ដោយកាយវិការកំប្លែងៗជានិច្ច។ មិនដឹងនិស្ស័យរឺយ៉ាងណា? មានផ្ទះនៅជិតគ្នាហើយ អ្នកទាំងពីរ​ថែមទាំងមានក្មួយម្នាក់មួយដូចគ្នាទៀត។ លោកសាស្ត្រាចារ្យ​​Hah​​មានក្មួយស្រីស្រស់ស្អាតម្នាក់ ឯកញ្ញាវិចិត្រករ Chinanang ក៏មានក្មួយប្រុសកំហូចម្នាក់ដែរ។ តើចំណងស្នេហ៍​ផ្តើមពីការធ្វើការធ្វើសង្គ្រាមដាក់គ្នា​អាចងាកមកស្រលាញ់គ្នាវិញបានដោយរបៀបណា? តើកុមារី​ Pookie អាចរួចផុត​ពីការធ្វើទារុណកម្មរបស់មីងខ្លួនដែររឺទេ?
ចាក់ផ្សាយ៖ ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩
វេលាម៉ោង៖ ១២ថ្ងៃត្រង់ រហូតម៉ោង១រសៀល រៀងរាល់ថ្ងៃចន្ទ-សុក្រ
តួសម្តែង៖ លោក Son Yuke Songpaisan និងកញ្ញា Tisha Tantiprasut

ទស្សនាឈុតខ្លីសូមចុច៖

Copyright © 2017 PNN TV. All Rights Reserved.