© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅសល់ពេលមិនប៉ុន្មានថ្ងៃទៀតទេរឿងភាគថៃថ្មី «បេះដូងបរិសុទ្ធ» នឹងបង្ហាញវត្តមាន ជាផ្លូវការតាមរយៈកញ្ចក់ទូរទស្សន៍PNN ជូនអ្នកគាំទ្ររបស់ខ្លួនបានទស្សនាហើយ។ សាច់រឿងក៏ថ្មី ឯចរិតតួអង្គក៏ប្លែកខុសកាលគ្រាមុន រឿងភាគថ្មីនេះនឹងក្លាយជាវេទិកាបង្ហាញនូវជំនួបកម្រមួយរវាងតួឯកស្រី ធ្លាប់ទទួលប្រជាប្រិយភាពព្រោះពូកែបង្ហូរទឹកភ្នែក ក្នុងរឿង «ទឹកភ្នែកនាងទាសី» និងកំលោះពូកែចាយសម្រស់ក្នុងរឿង «មន្តស្នេហ៍កំលោះពីឡុត»។ ក្លាយពីតួកម្សត់ទៅជាក្រមិចក្រមើម ពីតួអង្គរួសរាយទៅជាម៉ឺងម៉ាត់ តើរឿងភាគនេះនឹងផ្តល់ជូននូវចំណីអារម្មណ៍ថ្មីក្នុងរូបភាពបែបណា?
ទោះរឿងមិនទាន់ចាក់ផ្សាយពិតមែន តែគ្រាន់ក្រឡេកឃើញរូបភាពខ្លះៗនៃការក្រុងពាលីថតរឿងក៏អ្នកគាំទ្រអាចទាយដឹង រឿងភាគថៃមួយនេះពិតជាមិនធ្វើឱ្យអ្នកទស្សនាខកបំណងឡើយ ព្រោះកំប្លែងសប្បាយ ហើយប្រជុំទៅដោយតួអង្គល្បីៗជាច្រើន ឯតួឯកប្រុសស្រីក៏ធ្វើការចុះសម្រុងគ្នាបានល្អថែមទៀត។
រូបភាពសកម្មភាពត្រឹមប៉ុណ្ណឹង! តើអាចទាក់ទាញចិត្តអ្នកឱ្យរង់ចាំទស្សនាបានដែររឺទេ? រឿងភាគថៃ «បេះដូងបរិសុទ្ធ» នឹងមកជួបអ្នកគាំទ្រទាំងអស់នាថ្ងៃ ២៧ ខែឧសភាខាងមុខនេះ វេលាម៉ោង១២ថ្ងៃត្រង់ រហូតម៉ោង១រសៀល កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា។
អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា
ដោយ៖