© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
និស្ស័យបានដឹកដៃព្រះនាង អាលីស (សម្តែងដោយកញ្ញា យ៉ាយ៉ា) ឲ្យបានជួបគ្នានឹងមេបញ្ជាការ ដាកវីន (សម្តែងដោយលោក ណាដេត) ឯការរួមចិត្តគំនិត ប្រាជ្ញាស្មារតីជាមួយគ្នាដើម្បីដោះស្រាយបញ្ហា និងឧបសគ្គរាប់ពុំអស់ បានសាងនូវអនុស្សាវរីយ៍ជាច្រើនរវាងពួកគេ។ រឿងរ៉ាវដែលពួកគេបានឆ្លងកាត់រួមគ្នាទាំងរីករាយ និងទុក្ខសោក ក៏ក្លាយជាចំណងរឹងមាំចងបេះដូងព្រះនាងរូបស្រស់ និងលោកមេបញ្ជាការ រូបសង្ហារឱ្យរស់ក្បែរគ្នាជានិច្ច ទោះមានឋានៈឆ្ងាយគ្នាយ៉ាងណាក្តី។
ចំពោះក្តីស្រលាញ់រវាងមនុស្សពីរនាក់ ដែលមានឋានៈខុសឆ្ងាយគ្នាខ្លាំង ការដែលពួកគេទទួលបានឱកាសរស់ក្បែរគ្នា បានឃើញមុខគ្នារាល់ថ្ងៃពុំមែនជារឿងងាយឡើយ វេលាទាំងនេះទទួលបានដោយកម្រ ដូច្នេះដល់ពេលបាត់បង់ច្បាស់ជាសោកស្តាយខ្លាំងមិនខាន។ រហូតមកដល់ថ្ងៃនេះ បញ្ហាស្មុគស្មាញជាច្រើននៅក្នុង រឿង «មកុដរាជិនី» ត្រូវបានដោះស្រាយបញ្ចប់ស្ទើររួចរាល់ទាំងស្រុងទៅហើយ ដូច្នេះក៏មានន័យថា វេលាបែកគ្នារវាងតួអង្គឯកប្រុសស្រីជិតឈានមកដល់ដែរ។ តើទស្សនិកជនទាំងអស់ដែលធ្លាប់គាំទ្រតាមដានទស្សនារឿងភាគថៃមួយនេះកន្លងមកអាចទាយដឹងទេ ចុងក្រោយនៃរឿងនេះនឹងក្លាយទៅជាយ៉ាងណា? តើគូណាខ្លះបានជួបគ្នា? គូណាខ្លះបែកគ្នា? ព្រោះមូលហេតុអ្វីខ្លះ?
ចង់ជ្រាបច្បាស់ សូមកុំភ្លេចរង់ចាំទស្សនារឿង «មកុដរាជិនី» នារាត្រីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះ វេលាម៉ោង៩ រហូតម៉ោង១០យប់នេះ៕
ដោយ៖