© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
យើងបានធ្វើសម្រង់មតិ មួយក្នុងចំណោមអ្នកទស្សនាកុនភាគកម្ពុជាក្នុងឆ្នាំ២០១៩ ហើយចម្លើយបានបង្ហាញមកថា ភាពយន្តភាគរបស់ភីអិនអិន រឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ជាមុខមាត់ថ្មី នៃការរីកចម្រើនក្នុងន័យវិជ្ជមានថាជាភាពយន្តភាគខ្មែរប្រកបដោយវិជ្ជាជីវៈ។
លោក មែន សុភក្តិ គ្រូបង្រៀន និងជាអ្នកទស្សនាបានចាត់ទុកថា រឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ជាភាពយន្តភាគដែលមានសាច់រឿងមើល មានដំណើរដើមទងជ្រៅ និងមានហេតុផលត្រឹមត្រូវ។
យើងបានស្រង់សម្តីទស្សនិកជនម្នាក់នេះមកថា ៖
«រឿងខ្មែរយើងកន្លងមក ខ្ញុំមិនសូវយកចិត្តទុកដាក់មើលដោយសារសាច់រឿងមានភាពរាក់ៗ ហើយបើជាកម្សត់ ឬគ្រឺតគឺហួសហេតុមិនសមហេតុផល ដូចជាបង្កើតអោយតួអាក្រក់ហ្នឹងអាក្រក់ជ្រុលដល់ថ្នាក់មិនស្គាល់បាបបុណ្យគុណទោសខុសពីជិវិតពិតខាងក្រៅ ដែលមនុស្សយើងធ្វើអាក្រក់ព្រោះមានហេតុមានដើមចមទំនងរបស់វា! រឿងខ្មែរយើង បើនិយាយពីសាច់រឿងល្អស៊ីជម្រៅយើងទើបតែឃើញរឿងនេះដែលមើលកាន់តែយូរកាន់តែយល់ច្បាស់ពីទំហំនៃជម្រៅរឿងថា ហេតុអីបានជាមានគំនុំ ?អ្នកណាជាមេខ្លោង»
ទោះយ៉ាងណាលោកបានរិះគន់ពីការសម្តែងដែលនៅមានកម្រិត ដូចជាថាការលើកដាក់សំឡេងមានលក្ខណៈស្ទើរហើយថាតួប្រុសអណ្តាតធំនិយាយមិនច្បាស់។
ដោយឡែក ស្ត្រីមេផ្ទះឈ្មោះដាណែត ជាអាជីវករស្បែកជើងនៅផ្សារធំថ្មី បានប្រាប់អោយភីអិនអិនដឹងដែរថា លោកស្រីទស្សនារាល់យប់ហើយចូលចិត្តសាច់រឿង និងបទភ្លេងពិរោះ។
«ខ្ញុំមើលជានិច្ចព្រោះខ្ញុំដឹងតាំងពីដំបូងថាលេខាហ្នឹងជាមនុស្សនាំភ្លើង! ខ្ញុំមិនដែលមើលប្រលោមលោកទេ តែកូនខ្ញុំគេបានមើល គេហៅខ្ញុំអោយតាមដាន! ខ្ញុំស្រលាញ់តួស្រី និងតួប្រុសសម្តែងបានល្អឥតខ្ចោះ! ខ្ញុំមិនចូលចិត្តជំទាវកុសុមាដែលរើសអើងវណ្ណៈហើយខ្ញុំចាំមើលពេលណាគាត់ភ្ញាក់ខ្លួន!»
ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់ កំពុងចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ពុធ លើបុស្តិ៍ភីអិនអិនចាប់ពីម៉ោង០៧ និង៥០នាទីយប់តទៅ៕
ដោយ៖