ថ្ងៃច័ន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩

រង្វាន់ថ្លែងអំណរគុណអ្នកគាំទ្ររឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់»

២០ ឧសភា ២០១៩

រហូតមកដល់ថ្ងៃនេះ គឺឈានដល់អំឡុងខែទីបីហើយ​ដែលរឿងភាគខ្មែរ «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» បានបង្ហាញវត្តមាន​តាមរយៈការផ្សាយ​របស់ស្ថានីយ៍ទូរទស្សន៍PNN ព្រមទាំងទទួលបានការស្វាគមន៍ និងគាំទ្រយ៉ាងកក់ក្តៅ​ពីសំណាក់អ្នកទស្សនាគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋានទាំងអស់។ ជាកិច្ចថ្លែងអំណរគុណ​ដល់អ្នកគាំទ្ររឿងភាគធំ​ប្រចាំឆ្នាំរបស់ PNN នាខែឧសភានេះ ក្រុមការងាររបស់ទូរទស្សន៍ បានរៀបចំកម្មវិធីផ្សងសំណាង ផ្តល់រង្វាន់លើកទឹកចិត្ត​ដល់អ្នកតាមដានទស្សនា​រឿងភាគមួយនេះ ចំនួនពីរលើក។ ដូច្នេះទោះលោក លោកស្រីខកខាន​ពុំបានចូលរួមឆ្លើយសំណួរ​យករង្វាន់នាកម្មវិធី​លើកទីមួយក្តី តែការចូលរួមផ្ញើរចម្លើយ​តបនឹងសំណួរងាយៗ​នាលើកទីពីរ ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែឧសភានេះ លោកអ្នកពិតជាអាចជួបនូវសំណាង ទទួលបានរង្វាន់ដូចក្តីប្រាថ្នាប្រាកដមែន។

ងាយៗដើម្បីអាចឆ្លើយនឹងសំណួរ​ខាងលើបានត្រឹមត្រូវ លោក លោកស្រីគ្រាន់បន្ត​តាមដានរឿងភាគខ្មែរ «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ដែលចាក់ផ្សាយតាមរយៈប៉ុស្ត៍ទូរទស្សន៍PNN រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃពុធ វេលាម៉ោង៨ដល់៩យប់។ ក្រោយយល់សាច់រឿង​អាចស្មានដឹងអំពីចម្លើយ លោកអ្នកគ្រាន់តែសរសេរ​ឆ្លើយតបទៅនឹងសំណួរដែលមានស្រាប់ហើយ ផ្ញើរមកកាន់ផេក Facebook Pnn-Tv Cambodia ជាការស្រេច។ កុំភ្លេចណា ចូលរួមលេងដើម្បីផ្សងសំណាងទាំងអស់គ្នា ក្រុមការងារPNN រង់ចាំស្វាគមន៍ទទួល​ចម្លើយអ្នកគ្រប់គ្នារាល់ពេលវេលាជានិច្ច។

Copyright © 2017 PNN TV. All Rights Reserved.