ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០១៩

មើលរឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» ដើម្បីឈ្នះរង្វាន់

០៦ ឧសភា ២០១៩

សម្រាប់អ្នកនិយមទស្សនា​រឿងភាគខ្មែរ «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» របស់ស្ថានីយទូរទស្សន៍ PNNនាពេលកន្លងមក ឥលូវនេះក៏អាច​ទទួលសំណាងឈ្នះរង្វាន់​ពីការទស្សនា​ រឿងបណ្ដូលចិត្ត​របស់ខ្លួនបានថែមទៀត។ គ្រាន់តែតាមដានទស្សនា​រឿងភាគខ្មែរមួយនេះ រៀងរាល់ថ្ងៃចន្ទដល់ថ្ងៃពុធ វេលាម៉ោង៨ដល់៩យប់ ហើយចូលរួមឆ្លើយសំណួរងាយៗ លោកអ្នកក៏អាចឈ្នះរង្វាន់ ទទួលបាន​សំបុត្រចូលទស្សនា​សួនសត្វសាហ្វារី ជាសួនកម្សាន្តភ្នំពេញ​ដ៏ធំជាងគេបង្អស់​នៅប្រទេសកម្ពុជា និង មួក ដ៏ស្រស់ស្អាត​បន្ថែមទៀតពីស្ថានីយទូរស្សន៍PNN។

អ្នកគាំទ្ររឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» អាចចូលរួមឆ្លើយសំណួរ​ ផ្តើមពីថ្ងៃទី០៦ រហូតថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះតទៅ ដោយគ្រាន់ផ្ញើចម្លើយរបស់ខ្លួនមកកាន់គេហទំព័រ Pnn-Tv Cambodia ប៉ុណ្ណោះ។ ប្រកាសលទ្ធផលនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។ កុំភ្លេចណា៎ រង្វាន់សម្រាប់អ្នកឈ្នះម្នាក់​អាចទទួលបានសំបុត្រ​ចូលទស្សនាសួនសត្វសាហ្វារី​ចំនួនពីរសន្លឹក និងមួក២ផងដែរ។ 

អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា

Copyright © 2017 PNN TV. All Rights Reserved.