© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កញ្ញា ពុធ ស្រីខួច ជាតួអង្គស្រីសំខាន់ម្នាក់ក្នុងរឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» បាននិយាយសារភាពត្រង់ៗថា ឈុតឱបថើបគ្នា ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនាក្នុងពេលកន្លងមកនោះ គឺនាងប្រថុយប្រថានថតទាំងអារម្មណ៍រន្ធត់។ រន្ធត់ ព្រោះក្នុងបណ្តាចំណោមរឿងដែលនាងបានថតនាពេលកន្លងមក មិនធ្លាប់មានឈុតឆាកណាមួយដែលបង្ហាញអារម្មណ៍រោលរាលផ្អែមល្ហែមដល់ថ្នាក់នេះនៅឡើយ។
មុនផ្តើមថតឆាកថើបគ្នាជាមួយ លោក លឹម ជាឡាយ នាងបានចំណាយពេលប្រមាណមួយម៉ោង លើកហេតុផលនានាបញ្ចុះបញ្ជូលអ្នកដឹកនាំរឿងកែប្រែអត្ថបទរឿង បន្ថយទម្ងន់សកម្មភាព កុំឲ្យមានឈុតថើបគ្នាកៀកស្និទ្ធខ្លាំងពេក តែចុងក្រោយក៏គ្មានជម្រើស នាងត្រូវតាំងចិត្តធ្វើឲ្យបាន។
កញ្ញាមេធាវី ពៅ បញ្ញា ត្រូវលោក ហួត យុត្ថនា ចាប់បង្ខំធ្វើបាបនៅផ្ទះចាស់របស់នាយ ក្រោយចេញពីពិធីជួបលៀងរួមគ្នា (សាច់រឿងក្នុងភាគទី១០)
តារាស្រី ពុធ ស្រីខួច បានរៀបរាប់អោយដឹងបន្ថែមទៀត៖ «ចង់ឲ្យខាងអ្នកដឹកនាំដូរពីការចាប់ថើប ហើយត្រូវទៅចាប់ឱបតួប្រុសពីក្រោយទៀត! និយាយរួម! ពេលហ្នឹងគឺដាក់មនោសញ្ចេតនាទៅតួប្រុសខ្លាំងមែទែនហ្មង! ព្រោះមនុស្សមិនដែលស្គាល់គ្នាសោះ ស្គាល់តាមតែការងារសិល្បៈ ប៉ុន្តែមិនដែលមានមនោសញ្ចេតនាខ្លាំងជ្រាលជ្រៅទេ ដល់ពេលទៅចាប់ថើបគេចឹង និយាយទៅខ្ញុំស្រងាកខ្លួនឯងដែរ!”។
តបនឹងសំណួរបើពិបាកសម្តែងខ្លាំងបែបនេះ តើមានមូលហេតុអ្វីធ្វើឲ្យនាងអាចពុះពារឧបសគ្គសម្តែងបាន? តួឯកស្រី ពៅ បញ្ញា នាងថា ព្រោះអ្នកនាងចង់សាកល្បងខ្លួនឯង ចង់ទទួលបានបទពិសោធថ្មីក្នុងការងារជាអ្នកសម្តែង ហើយម៉្យាងនាងមិនចង់ឲ្យអ្នកគាំទ្ររឿងភាគខ្មែរ «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» ខកចិត្តឡើយ។ ក្រៅអំពីឈុតថើប ក៏មានឆាកជាច្រើនទៀត តម្រូវឲ្យតួ លោក ជាឡាយ ចាប់ទាញកន្ត្រាក់ ក្រវាត់ និងឱបតួស្រីដោយឥតព្រាងទុកច្រើនទៀត។ ឈឺសាច់ក៏ឈឺ ស្អប់ខឹង ប្រច័ណ្ឌច្របូកច្របល់គ្នា តែស្រីខួចនាងនៅតែបញ្ជាក់ ខ្លួនបានតាំងចិត្តធ្វើអស់សម្ថភាពហើយ។
ចង់ដឹងច្បាស់ថា កញ្ញា ពុធ ស្រីខួច នាងពិតជាប្រឹងអស់លទ្ធភាពក្នុងការសម្ដែងរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» មែនរឺយ៉ាងណា? តើរឿងភាគខ្មែរដ៏ល្អប្រចាំឆ្នាំរបស់PNN ល្អមើលដល់កម្រិតណា? សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយតាមរយៈទូរទស្សន៍ នាវេលាម៉ោង៨យប់ រហូតម៉ោង៩យប់ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃពុធ។
អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា
ដោយ៖