© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការបង្ហាញវត្តមានសារជាថ្មីរបស់តួអង្គប្រុសស្រី អ្នកនាង ចាន់ វ៉ាត និង ម៉ឺនរឿង ជាគូស្នេហ៍ដ៏ល្អែមល្ហែម ទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកទស្សនាក្នុងរឿងបុព្វេសន្និវាសនាពេលកន្លងមក តាមរយៈរឿងថ្មីដែលនឹងចាក់ផ្សាយតាមរយៈទូរទស្សន៍PNNនាសប្តាហ៍នេះ ក៏រឹតតែពិសេស ទាក់ទាញការចាប់អារម្មណ៍របស់អ្នកគាំទ្រឲ្យរីករាយនឹងចំណីអារម្មណ៍ថ្មីប្លែកផ្ទុយស្រឡះពីពេលមុន។
គូស្នេហ៍ចាស់ក្នុងសាច់រឿងថ្មី «អ្នកតស៊ូទេវតា» មិនត្រឹមឡូយឆាយសមជាគូរស្នេហ៍សម័យថ្មីទេ តែដើម្បីការពារស្រីស្អាត តួប្រុសរូបសង្ហា គឺជាប៉ូលីសបង្កប់រឹងមាំ ពូកែវាយតប់បាញ់ប្រហារ ហើយមានប្រាជ្ញាឈ្លាសវៃ ប្រសប់រកវិធីដោះស្រាយបញ្ហាប្លែកៗដើម្បីកម្ចាត់មនុស្សអាក្រក់ថែមទៀត។
តួអង្គអ្នកនាង ចាន់ វ៉ាត ក្លាយជាកញ្ញា ហា តាយ៉ា និងម៉ឺនរឿង ជាប៉ូលីសបង្កប់ ឈ្មោះនាយថេ
តួអង្គស្រីនៅតែស្រស់ស្អាតដដែល តែណាតាយ៉ានាងមិនមែនជានារីសុភាពទន់ភ្លន់ដូចរឿងមុនទៀតឡើយ។ ក្រោយឪពុកស្លាប់ នាងជាអ្នកបន្តវេនគ្រប់គ្រងជំនួញទាំងអស់របស់គ្រួសារ ហើយមាននាទីសំខាន់ជួយស្ដារមុខមាត់វង្សត្រកូល តាមរយៈការកែប្រែមុខរបរ របស់អ្នកមានគុណឲ្យក្លាយជាការរកស៊ីស្របច្បាប់ ដំណាលគ្នានឹងការតាមរកចាប់ខ្លួនឃាតករពិតដែលបានសម្លាប់លោកពុកខ្លួន។
ឯតួអង្គប្រុសឈ្មោះ នាយតាយ ក៏មិនធម្មតាដែរ ដំបូងធ្វើជាប៉ូលីបង្កប់ដោយប្រើនាទីជាតៃកុងឡានរបស់ពូតួឯកស្រីដើម្បីបំភាន់ភ្នែកអ្នកដ៏ទៃសោះ ត្រឹមមួយប៉ប្រិចភ្នែក ក៏ក្លាយជាអង្គរក្សការពារស្រីស្អាតតែម្តង។ ត្បិតជាអ្នកការពារជំនិតមែនតែអ្នកទាំងពីរមិនត្រូវគ្នាទេ ព្រោះនាយតាយ ជាបុរសពូកែនិយាយឌឺដងក្រមិចក្រមើមកាច់កុងមិនចេះចប់ជាមួយនឹងកញ្ញាណាតាយ៉ា។
តើទំនាក់ទំនងរវាងតួអង្គប្រុសស្រីមួយគូនេះអាចនឹងផ្សះផ្សារគ្នាវិញដោយវិធីណា? សូមកុំភ្លេចរង់ចាំទស្សនា រឿង «អ្នកតស៊ូទេវតា» ដែលផ្តើមចាក់ផ្សាយនាថ្ងៃ ទី២៣ ខែមេសា នាវេលាម៉ោង១២ថ្ងៃត្រង់តទៅ។
ដោយ៖ កញ្ញា ឃុន វ៉ាន់ដា
ដោយ៖