ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០១៩

រឿងភាគថៃ «អ្នកតស៊ូទេវតា»

២២ មេសា ២០១៩

កញ្ញា ហា តាយ៉ា ដែលសម្ដែងដោយអ្នកនាង ចាន់វ៉ាត ជាតួស្រីមានប្រជាប្រិយភាពម្នាក់​ក្នុងរឿងបុព្វេសន្និវាស នាងបានវិលត្រលប់​មកកោះ Namchiev ក្រោយទទួលបានព័ត៌មាន អំពីការបាញ់​សម្លាប់ប៉ា​របស់នាង។

នាងបានក្លាយជាអ្នកទទួលខុសត្រូវ​លើមុខជំនួញខុសច្បាប់​ទាំងអស់របស់គ្រួសារ ក្នុងនាមជាខ្លាក្រមុំម្នាក់​ក្នុងចំណោមខ្លាទាំងបី​នៅលើកោះ Namchiev ហើយមានគោលបំណងធំ​ចង់ធ្វើការផ្លាស់ប្តូររបរទាំងនោះ​ក្លាយទៅជាជំនួញស្របច្បាប់។

ក្នុងអំឡុងពេលនៃការប្រជុំធំមួយ ហា តាយ៉ា នាងស្ទើរតែត្រូវឃាតករបាញ់សម្លាប់ តែ នាយថេបានជួយនាង។ នាយតាយ ដែលសម្តែងដោយ​អតីតតួប្រុស​ក្នុងរឿងបុព្វេសន្និវាសឈ្មោះ ម៉ឺនរឿង គឺជាអ្នកបើកឡានថ្មី​របស់ពូតួឯកស្រី។

ដើម្បីការពារសុវត្ថិភាពរបស់ ហា តាយ៉ា តាយក៏បានក្លាយជាអង្គរក្ស​របស់នាង។ ហា តាយ៉ានាងមិនចូលចិត្ត នាយតាយឡើយ ដោយសារតែបុគ្គលិកលក្ខណៈ​របស់នាយរប៉ិលរប៉ូច ប៉ុន្តែពួកគេ​បែរជាអាចផ្តោតការយកចិត្តទុកដាក់​ធ្វើការរួមគ្នា។ នៅទីបំផុត ពួកគេក៏ធ្វើការបណ្តុះបណ្តាល​មនោសញ្ចេតនាល្អ​រវាងគ្នាទៅវិញទៅមក។

«អ្នកតស៊ូទេវតា» គឺជារឿងភាគថៃថ្មីមួយទៀត​របស់PNN ដែលបង្ហាញអំពីការប្រែប្រួលជុំវិញបញ្ហា ថាតើនាយតាយ គឺជាអ្នកណាឲ្យប្រាកដ? ហើយតើអ្នកណាជាឃាតករពិតនៅពីក្រោយរឿងបាញ់សម្លាប់​ឪពុករបស់ ហាតាយ៉ា។ 

ចាក់ផ្សាយ៖ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩ 
វេលាម៉ោង៖ ១២:០០ថ្ងៃត្រង់ រៀងរាល់ថ្ងៃចន្ទ-សុក្រ

ដោយ៖ កញ្ញា ឃុន វ៉ាន់ដា

Copyright © 2017 PNN TV. All Rights Reserved.