ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០១៩

ទៅវត្ត​ក្រៅអំពីការ​ទៅធ្វើបុណ្យ​តើយើងអាច​កម្សាន្តនឹងអ្វីខ្លះ?

១១ មេសា ២០១៩

ទៅវត្តធ្វើបុណ្យ យកចង្ហាន់ប្រគេនព្រះសង្ឃ​នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ​បានក្លាយជាសកម្មភាព​ធម្មតារក្សានូវទំនៀម​ដែលពលរដ្ឋខ្មែរ​បានធ្វើបន្តវេនគ្នារាប់តំណដូនតាមកហើយ។ តែទោះអនុវត្តអំឡុងពេល​យូរខែឆ្នាំយ៉ាងណា​ក៏បែបផែននៃកម្មវិធីនេះ​នៅតែអាចរក្សាបាន​នូវប្រជាប្រិយភាព​របស់ខ្លួនដដែល ព្រោះអាចញ៉ាំងចិត្តជ្រះថ្លា​នឹងការសាងបុណ្យ ហើយទទួលបានភាពរីករាយ​ក្នុងពេលព្រមគ្នាតែម្តង។

យើងធ្វើបុណ្យរួមគ្នា

ការពិតប្រគេនចង្ហាន់​គ្រាន់ជាចំណែកមួយ នៃកម្មវិធីធ្វើបុណ្យ​តាមរយៈរូបភាពជាច្រើន​ដែលមាននៅតាម​ទីវត្តអារាមនានាប៉ុណ្ណោះ ព្រោះជាក់ស្តែង​ពិធីបែបសាសនា​មានចម្រុះរូបភាពគ្នា មិនត្រឹមប្លែកភ្នែក​ទាក់ទាញការចាប់អារម្មណ៍ តែក៏ផ្តល់នូវភាពរីករាយ​ថែមមួយកម្រិតទៀត។ តើអាចសប្បាយនឹងអ្វីបានខ្លះ? តោះទៅទស្សនា លោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ិន យូប៊ីន ទាំងអស់គ្នា។

ដោយអំណាចនៃសេចក្តីល្អយើងសាងរួមគ្នា សូមសុខគ្រប់គ្រាកុំឲ្យមានហ្មង!

ខ្ញុំវិញ! ខ្ញុំបន់ឲ្យតែ………………!^^ ចុះយូប៊ីនវិញ? បន់ផ្សងសុំពរអ្វីដែរ?

ទោះអាកាសធាតុក្តៅខ្លាំងយ៉ាងណា? តែយើងប្រាថ្នាសូមបានសុខុម ត្រជាក់ត្រជុំដូចទឹក

វគ្គរីករាយនឹងរសជាតិអាហារតាមតំបន់វិញម្តង៖

ក្តៅអីក៏ក្តៅទៅ! សំខាន់បានញ៉ាំការ៉េមពីរនាក់

បើខ្ញុំទាំងពីនាក់លក់ទឹកត្នោតវិញ តើអ្នកទាំងអស់គ្នាជួយទិញរឺទេ?

ទុកឲ្យខ្ញុំ! ទឹកកកឈូសទាល់តែដាក់អាហ្នឹងឲ្យច្រើនបន្តិច បានឆ្ងាញ់ណា៎

យូប៊ីនហ្ហា៎ ដាក់ទឹកស្ករប៉ុណ្ណឹងផ្អែមខ្លាំងពេកទេដឹង?

គិតតែចាក់ទៅយើង! ញ៉ាំបានរឺអត់មិនបាច់គិតទេ សំខាន់បានសប្បាយមែនអត់?

ធ្វើបុណ្យក៏ធ្វើហើយ ដើរញ៉ាំអីកូរពេញភូមិក៏ធ្វើហើយ មិនបាច់គិតអីទេ ឥលូវដល់វគ្គថតរូបលេងជាកិច្ចបង្ហើយបុណ្យតែម្តងទៅ

ដោយ៖ កញ្ញា ឃុន វ៉ាន់ដា

Copyright © 2017 PNN TV. All Rights Reserved.