© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
អ្នកស្រីម៉ីសន សុធារី ម្ចាស់ប្រលោមលោក ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ បានអោយដឹងថា លទ្ធផលនៃការដឹកនាំថត របស់បុរសខ្មែរកាត់បារាំង ឈរ ហ្សង់ គឺជាលទ្ធផលដ៏សំខាន់ និងវិជ្ជមានមួយសម្រាប់ផ្នែកទូរទស្សន៍និងភាពយន្តនៅកម្ពុជា។
ពេលនេះ ភាពយន្តភាគ ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ទើបនឹងចាក់បាន៨ភាគ ប៉ុន្តែអ្នកនិពន្ធអះអាងថាបណ្តាប្លង់រាប់ម៉ឺន ក្នុងខ្សែរឿងមួយនេះ មិនមានឆាកណាមួយទាស់ចិត្តអ្នកនិពន្ធសូម្បីម្តង។
អ្នកស្រីបន្តថា៖
ពីមុនខ្ញុំបារម្ភជាងគេគឺការប្រើប្លង់ដែលមិនត្រូវអត្ថន័យ។ បើយើងយល់អំពីវិស័យភាពយន្តនិងសោតទស្សន៍យើងត្រូវតែយល់រឿងសំខាន់មួយថា កាម៉េរ៉ាថ្លៃមិនសើ្មនិងគំនិតព្រមទំាងជំនាញបច្ចេកទេសនោះឡើយ។
យកម៉ាស៊ីនថ្លៃមក ហើយមិនចេះប្រើវិធីថ្មីច្នៃប្រឌិតពឹងតែលើម៉ាស៊ី គឺចប់។
អ្វីដែលម៉ាស៊ីនធ្វើបាន អ្នកផ្សេងក៏ធ្វើបាន ព្រោះគេក៏មានលុយទិញ។ អ្វីដែលគូប្រជែងធ្វើមិនបាន គឺធនធានមនុស្ស។ ខ្ញុំសង្ឃឹមថានឹងមានឱកាសសហការផលិតកុនធំមួយជាមួយហ្សង់។ បច្ចេកទេសពន្លឺ និងប្លង់រំកិលរបស់គាត់គឺសាហាវ ពិបាកនឹងជ្រើសរើសអ្នកផ្សេងមកជំនួសបាននេះបើតាមគំនិតខ្ញុំ។
សូមទំាងអស់គ្នារីករាយទស្សនាស្នាដៃដ៏ល្អនេះតាមកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់យប់ថ្ងៃចន្ទដល់ថ្ងៃពុធចាប់ពីម៉ោង១៩និង៥០នាទី៕
អ្នកស្រីម៉ីសន សុធារី
ដោយ៖