ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០១៩

នុតប្រច័ណ្ឌ​ខ្លាំងពេលដឹងថា​ឡាក់ខាណាយ​ញុំាបាយជាមួយ​នារីផ្សេង

២៧ មីនា ២០១៩

ល្ងាចនេះរឿង ល្បែងស្នេហា នឹងមានឈុតឆាកថ្មី​ដែលធ្វើអោយទស្សនិកជន​អាចនឹងគិតថា​ នុត ដូចជាប្រច័ណ្ឌនឹង ឡាក់ខាណាយ ខ្លាំងពេកហើយ ប៉ុន្តែក៏មានបញ្ចូលនូវភាពក្រម៉ិចក្រមើមពីតួឯកស្រីដូចគ្នា។ 

នៅឈុតមួយដែល ឡាក់ខាណាយ បានណាត់គ្នាជាមួយ នុត ដើម្បីញុំាបាយជាមួយគ្នា​ពេលល្ងាច ស្រាប់តែ នុត មិនបានមកដោយរវល់មើលប៉ា​ដែលកំពុងតែឈឺ ធ្វើអោយឡាក់ខាណាយ រង់ចាំ នុត រហូតដល់យប់ជ្រៅ​ទើបសម្រេចចិត្តថាញុំាតែម្នាក់ឯង ប៉ុន្តែក្នុងចិត្តនៅអន់ចិត្តនៅឡើយ។ 

ស្អែកឡើងនុតបានយកបង្អែមមួយចាន​មកអោយ ឡាក់ខាណាយ ដើម្បីជាការលួងចិត្ត​ដែលខ្លួនមិនបានមក​ញុំាបាយជុំគ្នាកាលពីពេលល្ងាច ប៉ុន្តែគួរអោយស្តាយ ឡាក់ខាណាយ បានចេញទៅក្រុមហ៊ុនបាត់ទៅ។ ចៃដន្យនុតបានឃើញ ឡាក់ខាណាយ កំពុងតែអង្គុយញុំាបាយ​ជាមួយក្រុមការងារ​និងមានបុគ្គលិកស្រីម្នាក់​កំពុងតែញុំាជាមួយគ្នា។ គ្រាន់តែឃើញភ្លាម​ធ្វើអោយ នុត ទប់ចិត្តមិនបាន​ក៏ទៅដល់កន្លែងញុំាអីភ្លាម។ 

តើនឹងមានរឿងអ្វីកើតឡើង បន្ទាប់ពីនុតទៅដល់កន្លែងញុំាអី? កុំភ្លេចរង់ចាំតាមដាន​ទស្សនា នាល្ងាចនេះ វេលាម៉ោង ៥:៥០នាទីល្ងាច នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕ 

Copyright © 2017 PNN TV. All Rights Reserved.