ថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩

រឿងភាគថៃ «មកុដរាជនី»

២០ មីនា ២០១៩

រឿង «មកុដរាជនី» បានបង្ហាញជូននូវរសជាតិថ្មី​ដែលតម្រូវអោយ យ៉ាយ៉ា សម្តែងជាតួព្រះនាង អាលីស ចំណែកណាដេត សម្តែងជាតួមេបញ្ជាការ ដាកវីន។ ព្រះនាងអាលីស​មានសត្រូវជាច្រើន​ប៉ុនប៉ងតាមធ្វើគត នេះដោយសារតែព្រះនាង គឺជារាជទាយាទ​តែមួយអង្គ​ចុងក្រោយ ដែលម្ចាស់តាជ្រើសរើស។ជាមួយគ្រោះថ្នាក់ទំាងនេះ​ ព្រះនាងចេះប្រើវិធីសាស្ត្រ​ការពារជាបន្តបន្ទាប់ ខ្លួនទើបអាចរួចខ្លួន​ពីការប៉ុនប៉ងធ្វើឃាតបាន។ 

ទោះបីយ៉ាងណាក្តី ក៏ម្ចាស់តា​នៅមិនទុកចិត្តព្រះទ័យ ទ្រង់ក៏ស្នើសុំយកកងអង្គរក្ស​នៃប្រទេសថៃ​ដែលគួរទុកព្រះទ័យ បំផុតមកការពារព្រះនាង ព្រមទាំងស៊ើបអោយដឹងការពិតផងថា តើអ្នកណាដែលជា​អ្នកដែលប៉ុនប៉ង​រឿងទំាងអស់នោះ? ក្នុងបេសកកម្មនេះ បានធ្វើអោយព្រះនាងអាលីស និងមេបញ្ជាការ​ដាកវីនកាន់តែយល់ពីគ្នា រហូតសេចក្តីស្រឡាញ់​លេចរូបរាងឡើងមកយ៉ាងផ្អែមល្ហែម។ 

តើស្នេហាមួយ ដែលមានឋានៈខុសគ្នាដូចមេឃនឹងដីនេះ អាចបន្តដំណើរ ដោយរលូនដែរឬយ៉ាងណា? 
ចុះតើឃាតករ ពិតដែលបង្កររឿងមិនល្អជានិច្ចជាកាលនោះតាមពិតតើជាអ្នកណាព្រះនាងជាអ្នកណា? 

ចាក់ផ្សាយ៖ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៩ 
វេលាម៉ោង៖ ៩:០០យប់ រៀងរាល់ថ្ងៃព្រហស្បតិ៍-សៅរ៍
តួសម្តែង៖ Nadeth & YaYa

ទស្សនាឈុតខ្លីសូមចុច៖

Copyright © 2017 PNN TV. All Rights Reserved.