ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០១៩

រឿងភាគថៃ «ផ្កាយភ្លោះ»

២០ មីនា ២០១៩

«ផ្កាយភ្លោះ» បានបង្ហាញពីវាសនា​បងប្អូនស្រីភ្លោះ​ពីរនាក់គឺ Pang & Puen ដែលត្រូវបានម្តាយ​យកទៅអោយខាង​មណ្ឌលកុមារកំព្រា ព្រោះតែគ្មានលទ្ធភាពចិញ្ចឹម។ ពួកគេទាំងពីរនាក់​ក៏ត្រូវបានបែកគ្នា Pang បានក្លាយទៅជាតារាសម្តែង​នៅក្នុងប្រទេសថៃ រឺឯ Puen វិញជាម្ចាស់ហាងកាហ្វេ​នៅអូស្រ្តាលី នាងនៅទីនោះ​ដោយរស់នៅជាមួយឪពុកម្តាយចិញ្ចឹមរបស់នាង។

Puen តែងតែមានអារម្មណ៍ថាខ្លួន​ដូចជាមិនមែនជាសាច់ឈាម​បង្កើតក្នុងគ្រួសារនេះ រហូតដល់ពេលមួយ​មានមិត្តស្និតស្នាល​របស់នាងម្នាក់ឈ្មោះ Feilan បានប្រាប់នាងថា​គេបានឃើញតារាសម្តែងស្រី​ដែលមានមុខមាត់ដូចនាង នាងក៏បានសំរេចចិត្ត​ទៅប្រទេសថៃ​ដើម្បីស្វែងរកការពិត។ ពេលទៅដល់ប្រទេសថៃ Puen ពិតជាមានការភ្ញាក់ផ្អើលខ្លាំង ដោយសារតែនាង និង Pang មានមុខមាត់ដូចគ្នាបេះបិត។ បន្ទាប់ពីពួកគេទាំងពីរនាក់បានជួបគ្នា មានរឿងចៃដន្យជាច្រើនបានកើតឡើង រហូតអោយពួកគេទាំងពីរនាក់​អាចបន្លំដើម្បីធ្វើការជំនួសគ្នាបាន។ 

តើទាំងពីរនាក់អាចដឹងថា ពួកគេជាបងប្អូននឹងគ្នាដោយរបៀបណា? 
ចាក់ផ្សាយ៖ ចាប់ពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៩ 
វេលាម៉ោង៖ ៩:០០យប់ រៀងរាល់ថ្ងៃចន្ទ-ពុធ នៅលើកកញ្ចក់ទូរទស្សន៍ភីអិនអិន បន្ទាប់ពីរឿង «កាមទេពស្នេហ៍ វគ្គស្នេហ៍ចៃដន្យ»
តួសម្តែង៖ Preem_Yarmnam និង Bomb

Copyright © 2017 PNN TV. All Rights Reserved.