ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩

រឿងភាគ TVB «តាក់ស៊ីចាប់ខ្មោច»

២០ មីនា ២០១៩

«តាក់ស៊ីចាប់ខ្មោច» សាច់រឿងបានបង្ហាញពី​ជីវិតរបស់ Kenneth Ma (Ma Gwai) ដែលតែងតែជួបគ្រោះថា្នក់ ប៉ុន្តែរាល់លើកមិនដែលធ្វើអោយគេ​មានគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ ដែលមើលទៅហាក់បីដូចជា​គេមានវិញ្ញាណតាមរក្សាការពារ។

ដើមហេតុគឺ មានថ្ងៃមួយ ដែល Ma Gwai ដើរទៅបត់ជើងតូ ចស្រាប់តែប៉ះចំទីតាំង​ដែលវិញ្ញាណខ្មោច​មានឬទ្ធានុភាពមួយនៅចាំទីនោះ។ បន្ទាប់មក វិញ្ញាណខ្មោចដដែលតែងតែដើរតាម Ma Gwai ជានិច្ច និងបានបញ្ចុះបញ្ចូលអោយ Ma Gwai សហការជាមួយខ្លួន​ក្នុងការជួយកម្ចាត់វិញ្ញាណអាក្រក់។ 

តើ Ma Gwai និងវិញ្ញាចិត្តល្អនោះអាចរួមគ្នាកម្ចាត់វិញ្ញាណបណ្តាអាក្រក់នានាដោយវិធីណា?
តើបេសកកម្មកម្ចាត់វិញ្ញាណអាក្រក់​ដែលអាចនាំទៅដល់ការធ្វើ​អោយប៉ះពាល់ដល់គ្រួសាររបស់ Ma Gwai ពួកគេជួបរឿងរ៉ាវចុះឡើង​បែបណាខ្លះ? ហើយដោះស្រាយដោយវិធីណា?  

ចាក់ផ្សាយ៖ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៖ ១១:០០ព្រឹក រៀងរាល់ថ្ងៃចន្ទ-សុក្រ
តួសម្តែង៖  Kenneth Ma, Ma Gwai និងតារាល្បីៗជាច្រើនរូបទៀត 

Copyright © 2017 PNN TV. All Rights Reserved.