© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
Mint Chalida ដ៏Cuteសន្លប់មកពីប៉ុស្តិ៍លេខ៣ថៃ ក៏ជាតារាស្រីដែលធ្លាប់គ្រងដំណែងជាតួធំអស់ជាច្រើនរឿង មកនឹងបញ្ចេញចរិតថ្មីសន្លាងក្នុងខ្សែរឿងភាគ «វាសនាផ្កាសួគ៍» ឬ Rak Long Rohng ផ្សាយជូនពីទូរទស្សន៍ភីអិនអិន។
រឿងថ្មីនេះ ធានាថានាង រឹតតែធ្វើអោយទស្សនិកជនមានការភ្ញាក់ផ្អើល ជាមួយសមត្ថភាពសម្តែងរបស់ (Mint) ជាតួស្រីចរឹតកាច ឆ្នាស់ ចូលចិត្តធ្វើតាមតែចិត្តខ្លួនតាមរបៀបជាកូនស្រីក្នុងត្រកូលអ្នកខ្ពស់ខ្ពស់។ ខុសផ្ទុយស្រឡះពីតួឯកប្រុស Top សម្តែងជាតួអង្គឈ្មោះ Tula ជាកូនអ្នកក្រ ប៉ុន្តែពោរពេញដោយចំណេះដឹង និងសមត្ថភាព។
រឿងនេះ (Mint) ត្រូវបានតាក់តែងមកជាកុលនារី ធំឡើងនៅបរទេស មិនដែលធ្លាប់រញ៉េរញ៉ៃជាមួយបណ្តាអ្នកដែលមានឋានៈទាបជាងក៏ជាចៅស្រីនៃម្ចាស់ក្រុមហ៊ុន Likay ដែលកំពុងជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុ។
Keerati បានចាកចេញពីគ្រួសារដើម្បីធ្វើតាមក្តីស្រមៃរបស់ខ្លួនដោយមិនដែលចេះខ្វល់អ្វីអំពីមនុស្សនៅជុំវិញនាង រហូតដល់ ថ្ងៃមួយពេលត្រូវប្រឈមនឹងការបាត់បង់គ្រប់យ៉ាង នាងត្រូវយកចិត្តទុកដាក់ដឹកនាំត្រួតពិនិត្យបុគ្គលិកនៅក្នុងក្រុមហ៊ុន ជំនួសលោកយាយហើយឃើញថាខ្លួនឯង មិនអាចចុះសម្រុងជាមួយនឹងអ្នកគ្រប់គ្នាបាន។
តួអង្គ Tula (Top) ក៏លេចមុខមកដើម្បីតែចាំចាប់កំហុសនាងធ្វើអោយនាង្មុគស្មាញជាពន់ពេក ប៉មុនពេលដឹងថា ការពិតនៅពីក្រោយភាពសោះក្រកោះ គាត់ជាមនុស្សពោរពេញដោយភាពកក់ក្តៅ។ Keerati តែងតែទទួលបានអារម្មណ៍កក់ក្តៅចម្លែកចំពោះTula បើទោះជាពួកគេមិនសូវត្រូវគ្នាយ៉ាងណាក៏ដោយ។
តើនាងអាចទប់ទល់ជាមួយគ្រប់គ្នាដែលនៅក្នុងក្រុមហ៊ុន Likay បានដែរទេ?
តើនាងនឹងត្រូវជួបរឿងរ៉ាវអ្វីខ្លះនៅពេលដែលនាងធ្វើរឿងដែលនាងមិនចូលចិត្ត?
កុំភ្លេចរង់ចាំតាមដានទស្សនា រឿង «វាសនាផ្កាសួគ៍» ចាក់ផ្សាយចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១២:០០ថ្ងៃត្រង់ រៀងរាល់ថ្ងៃចន្ទ-សុក្រ បន្ទាប់ពីរឿង «អ្នកម្តាយក្លែងក្លាយ»៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖