ថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩

ជិតបានទស្សនាហើយ! អ្នកណាខ្លះ​រង់ចាំ​ទស្សនារឿង «តាក់ស៊ីចាប់ខ្មោច»?

០៧ មីនា ២០១៩

នរណាខ្លះជាអ្នក​គាំទ្ររឿងខ្មោច TVB? ទូរទស្សន៍ ភីអិនអិន​បានបញ្ចេញនូវកាលបរិច្ឆេទ​ចាក់ផ្សាយ រឿងភាគហុងកុងដ៏ គួរអោយចាប់អារម្មណ៍មួយគឺ រឿង «តាក់ស៊ីចាប់ខ្មោច» ដែលគ្រោងនឹងចាក់ផ្សាយ ចាប់ពីថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៩នេះ វេលាម៉ោង១១:០០ព្រឹក រៀងរាល់ថ្ងៃ ចន្ទ-សុក្រ។ 

ដោយសារតែគុណភាព​ដ៏ប្លែករបស់ខ្សែរឿងនេះ​មានលក្ខណៈ មិនស៉ាំញ៉ាំ និងលាយឡំជាមួយ​ឆាកកំប្លុកកំប្លែង​មិនដាច់ផង ទើបធ្វើអោយទស្សនិកជនជាច្រើន​ដែលបានទស្សនាជាភាសាចិនហើយ នៅតែរង់ចាំទស្សនា​ការបកប្រែនិងបញ្ចូលសំលេង​ជាភាសាខ្មែរ​តាមបុស្តិ៍ទូរទស្សន៍ភីអិនអិនទៀត។  

«តាក់ស៊ីចាប់ខ្មោច» សាច់រឿងបានបង្ហាញពីជីវិតរបស់ Kenneth Ma (Ma Gwai) ដែលតែងតែជួបគ្រោះថា្នក់ ប៉ុន្តែរាល់លើកមិនដែលធ្វើអោយគេមាន​គ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ ដែលមើលទៅហាក់បីដូចជាគេ​មានវិញ្ញាណតាមរក្សាការពារ។ ដើមហេតុគឺ មានថ្ងៃមួយ ដែល Ma Gwai ដើរទៅបត់ជើងតូ ចស្រាប់តែប៉ះចំទីតាំង​ដែលវិញ្ញាណខ្មោចមានឬទ្ធានុភាពមួយនៅចាំទីនោះ។ បន្ទាប់មក វិញ្ញាណខ្មោចដដែលតែងតែដើរតាម Ma Gwai ជានិច្ច និងបានបញ្ចុះបញ្ចូលអោយ Ma Gwai សហការជាមួយខ្លួនក្នុងការជួយកម្ចាត់វិញ្ញាណអាក្រក់។ 

តើ Ma Gwai និងវិញ្ញាចិត្តល្អនោះ​អាចរួមគ្នាកម្ចាត់វិញ្ញាណបណ្តាអាក្រក់នានា​ដោយវិធីណា?
តើបេសកកម្មកម្ចាត់វិញ្ញាណអាក្រក់​ដែលអាចនាំទៅដល់ការធ្វើអោយ​ប៉ះពាល់ដល់គ្រួសាររបស់ Ma Gwai ពួកគេជួបរឿងរ៉ាវចុះឡើងបែបណាខ្លះ? ហើយដោះស្រាយដោយវិធីណា?  
សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង តាក់ស៊ីចាប់ខ្មោច ចាក់ផ្សាយចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១១:០០ព្រឹក រៀងរាល់ថ្ងៃចន្ទ-សុក្រ បន្ទាប់ពីរឿង «ប្រតិបត្តិការអាថ៍កំបាំងក្នុងជួរប៉ូលីស»

ទស្សនាឈុតខ្លីសូមចុច៖ 

Copyright © 2017 PNN TV. All Rights Reserved.