© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បះសក់ទៀតហើយ! នៅខែមីនា នេះ ស្ថានីយទូរទស្សន៍ភីអិនអិន បាននាំមកជូននូវរឿងភាគហុងកុងថ្មីសន្លាងមួយខ្សែទៀត ដែលបង្កប់នូវចំណងទាក់ទាញអោយចង់តាមដាននិងរំភើបរន្ធត់។
រឿង «តាក់ស៊ីចាប់ខ្មោច» ជាផ្ទាំងទស្សនីយភាពដ៏សម្រិតសម្រាំងថ្មីមួយ ក្នុងអត្ថរូបខុសប្លែកពីរឿងភាគផ្សេងៗ ដោយមានចម្រុះនូវឈុតឆាកកំប្លុកកំប្លែង ព្រឺព្រួច មនោសញ្ចេតនាស្នេហារណ្តំចិត្ត និងចំងល់ការស៊ើបអង្កេតពិបាកនឹងរកឃើញការពិត។
កុំភ្លេចរង់ចាំតាមដានជាមួយទូរទស្សន៍ភីអិនអិន រឿង «តាក់ស៊ីចាប់ខ្មោច» ដែលមានសរុប២១ភាគ បង្កប់នូវអភិនិហា ភាពអស្ចារ្សនៃសមត្ថភាពពិសេសដែលមនុស្សធម្មតាអាចមើលឃើញវិញ្ញាណនានាហើយវិញ្ញាណ ខ្មោចនោះវិញអាចផ្តល់ជាថាមពលចម្លែកដល់មនុស្សក្នុងការតាមប្រដេញកម្ចាត់ព្រលឹងវិញ្ញាណអាក្រក់កសាងសុខសុវត្ថិភាពជូនសង្គម។
រឹតតែរំភើប គឺតួសម្តែងនៅក្នុងរឿងសុទ្ធតែជាតារាល្បីដ៏មានបទពិសោធន៍របស់ហុងកុង ដែលទេពកោសល្យ របស់ពួកគេត្រូវបានទទួលស្គាល់ជាអន្តរជាតិ រួមមាន ខេនណេតម៉ា (ថាម៉ាជី) មែនឌីវ៉ុង (ចុងជីយឹក) ហាប់ប៊ឺតវ៉ូ (សិកហ្គាំដុង) ហាក់ហ្គូវ៉ុង (ខ្វុកជីនមីង) រួមនឹងតារាប្រុស ស្រីល្បីៗស្អាតៗសង្ហាៗជាច្រើនរូបទៀត។
កុំភ្លេចរង់ចាំទស្សនារឿង តាក់ស៊ីចាប់ខ្មោច ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិននាពេលឆាប់ៗខាងមុខនេះ។
ទស្សនាឈុតខ្លី៖
ដោយ៖