ថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩

សំបុត្រ​លេងប៊ូលីង និងប្រតិទិន​ស្អាតៗ​កំពុងតែ​ស្វែងរកម្ចាស់

១៦ កុម្ភៈ ២០១៩

សម្រាប់អ្នកដែលតែងតែ​តាមដានទស្សនា រឿង «ល្បែងស្នេហា» ដែលកំពុងតែចាក់ផ្សាយ ​រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៦:០០ល្ងាច នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន​គឺជាអ្នកដែលមានឱកាស​ក្នុងការលេងហ្គេម​ដើម្បីទទួលបានរង្វាន់​ពីភីអិនអិន​ដែលរង្វាន់រួមមាន សំបុត្រលេងប៊ូលីងចំនួនពីរសន្លឹក និងប្រតិទិនដ៏ស្រស់ស្អាត ចំនួនមួយផងដែរ ដោយគ្រាន់តែឆ្លើយនូវសំនួរ​ដែលសួរថា តើតួឯកប្រុស ឡាក់ខាណាយ ទទួលបានងារជាអ្វីនៅក្នុងរឿង «ល្បែងស្នេហា»? 

លក្ខខណ្ឌចូលរួមលេង៖ 

  • ចូលទៅកាន់ទំព័រហ្វេសប៊ុគផ្លូវការរបស់ភីអិនអិន PNN Drama Fan Club
  • ចុចLike និង Share វីដេអូ
  • ឆ្លើយសំនួរខាងលើនៅខាងក្រោមរូបភាពតាមរយៈ https://ces.to/umeoge    រួចMention មិត្តភ័ក្តិចំនួន៥នាក់
  • Hashtag #pnn #Gamesnaeha

ក្រុមកាងារភីអិនអិន នឹងជ្រើសរើសយកអ្នកឈ្នះចំនួន៥នាក់ ដោយម្នាក់ៗទទួលបានសំបុត្រលេងប៊ូលីងចំនួនពីរសន្លឹក និងប្រតិទិនដ៏ស្រស់ស្អាតរបស់ភីអិនអិនចំនួន១ផងដែរ។ 

ការលេងហ្គេមសប្បាយៗនេះចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។ ដើម្បីដឹងពីចម្លើយលុះត្រាតែលោកអ្នកត្រូវតាមដានរឿង «ល្បែងស្នេហា» តាមរយៈប៉ុស្តិ៍ភីអិនអិនរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៦:០០ល្ងាច៕ 

Copyright © 2017 PNN TV. All Rights Reserved.