© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាទូទៅគ្រួសារដែលបានចែកផ្លូវគ្នា កូននឹងត្រូវជាបន្ទុករបស់នរណាតែម្នាក់ ហើយភាគច្រើនភាគីម្ខាងទៀតតែងតែមិនសូវបានបំពេញកាតព្វកិច្ច និងតួនាទី ជាឪពុក ឬម្តាយនោះទេ ដោយសារតែពួកគាត់លែងមានទំនាក់ទំនងល្អនឹងគ្នា។ ដោយឡែកកូនក៏បានប្រឈមមុខនឹងការបាត់ភាពកក់ក្តៅ ទន់ជ្រាយរហូតអាចប៉ះពាល់ដល់ការសិក្សា ឬអនាគតគាត់ផ្ទាល់។
ក៏ប៉ុន្តែមានរឿងភាគថៃមួយរឿងដែលកំពុងចាក់ផ្សាយនៅភីអិនអិន រឿង «ល្បែងស្នេហា» តួឯកស្រីនៅក្នុងរឿងនេះគឺជាតួដែលរឹងមាំបំផុត និងអាចទាមទារអោយប៉ារបស់ខ្លួនដែលកំពុងតែជិតរៀបការជាមួយស្រីថ្មីអាចមករស់នៅក្រោមដំបូលផ្ទះតែមួយជាមួយម៉ាក់។
ប៉ុន្តែប្រសិនបើយើងក្រឡេកមកមើលជ្រុងមួយទៀតនៃគ្រួសារបច្ចុប្បន្នវិញ កាតព្វកិច្ច និងការផ្តល់ក្តីស្រលាញ់ របស់ឪពុកម្តាយទៅលើកូន គឺជាតួនាទីមួយរិតតែត្រូវបានយកចិត្តទុកដាក់ខ្លាំង មិនបានអាស្រ័យទៅលើពេលវេលា ឬទីកន្លែងទៀតនោះទេ សរុបមកមាន័យថា ជីវិតគូរអ្នកត្រូវចប់ តែមិនមែនមានន័យថាតូនាទីជាឪពុកម្តាយត្រូវចប់ដែរនោះទេ ដូចជាឪពុកម្តាយរបស់ឆាណុកនៅក្នុងរឿង «ល្បែងស្នេហា» ដែលតួឪពុកបាននិយាយថា បើទោះបីជាគាត់មិនមែនជាប៉ាល្អ ប៉ុន្តែគាត់មិនដែលភ្លេចតួនាទីជាពុកឡើយ។
រឿងកុន ឬរឿងភាគដែលអ្នកបានមើលតាមរយៈទូរទស្សន៍ ឬរោងកុនក្តី អ្នកនិពន្ធតែងតែសរសេរចេញពីប្រភពពីរផ្សេងគ្នា ទីមួយគឺការច្នៃប្រឌិតអោយកើតមានឡើងទាំងស្រុង និងទីពីរសរសេរពីជីវិតពិត និងថតចេញជាខ្សែរឿងដើម្បីជាការចែករំលែកទៅកាន់ទស្សនិកជន ចំណែករឿងភាគថៃ «ល្បែងស្នេហា» អត្ថន័យនៅក្នុងរឿងនេះគឺ បើទោះបីជាឪពុក ម្តាយបែកបាក់គ្នាទៅហើយក្តី ប៉ុន្តែពួកគេនៅមានកតព្វកិច្ចមួយគឺការផ្តល់ភាពកក់ក្តៅ និងមើលថៃកូនស្រីរបស់ខ្លួន ដែលមិនចង់អោយកូនរបស់ខ្លួនមានអារម្មណ៍ថាឯកាបន្ទាប់ពីពួកគាត់លែងលះគ្នា។ សម្រាប់អ្នកដែលបានទស្សនារឿង «ល្បែងស្នេហា» នេះនៅភាគដំបូងប្រហែលជាគិតថាតួអង្គម្តាយគឺជាតួអង្គដែលឡូយឆាយ ដើរលេងច្រើន អាត្មានិយមនិងគិតថាប្រហែលជាគាត់ជាស្រីដែលចូលចិត្តតែបុរសអ្នកមាន ប៉ុន្តែមិនដូច្នោះទាំងអស់ទេ តួអង្គម្តាយនៅក្នុងរឿងនេះគឺជាតួអង្គដែលមិនចេះពាក់ព័ន្ធនឹងប្រុសផ្សេងឡើយ ចំណុចដែលធ្វើអោយគាត់បែកបាក់ជាមួយស្វាមី គឺគាត់គ្រាន់តែត្រូវការការយកចិត្តទុកដាក់ពីស្វាមីប៉ុណ្ណោះ ប៉ុន្តែគាត់មិនដែលភ្លេចតួនាទីជាម្តាយឡើយ។
ដោយឡែកមានគ្រួសារខ្លះទៀតឪពុក ម្តាយមិនមានទំនួលខុសត្រូវចំពោះកូន បើទោះបីជាដឹងហើយថាកូនខ្លួនត្រូវការភាពកក់ក្តៅពីឪពុកម្តាយជាងអ្នកណាៗទាំងអស់។ គ្រួសារមួយនេះមិនខុសពីជីវិតរបស់តួអង្គប្រុសក្នុងរឿង «ល្បែងស្នេហា» ឡើយ ម្តាយរបស់ឡាក់ខាណាយ បានទៅចោលកូនតាំងតែពីនៅតូច ដោយទុកអោយនៅជាមួយនឹងគ្រួសារអ្នកដទៃ ក៏ប៉ុន្តែក្មេងម្នាក់នេះមិនដែលភ្លេចទេថាខ្លួនជាអ្នកណា មកពីណា អ្នកណាជាអ្នកមានគុណមកលើខ្លួន។
ទស្សនិកជនដែលចូលចិត្តទស្សនារឿង «ល្បែងស្នេហា» កុំភ្លេចទស្សនាហើយ ជួយត្រិះរិះពិចារណាទាំងអស់គ្នា ថាតើក្នុងនាមជាឪពុក និងម្តាយ ត្រូវបំពេញកតព្វកិច្ចបែបណាខ្លះ?
ដោយ៖