ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩

រឿងភាគ TVB «ប្រតិបត្តិការណ៍​អាថ៍កំបាំង​ក្នុងជួរ​ប៉ូលីស»

២៨ មករា ២០១៩

រឿងភាគហុងកុង​ខាងលើនេះ​បានបង្កប់នូវភាពអាថ៍កំបាំង​ជាច្រើន​នៅពីក្រោយ​ការរត់ពន្ធគ្រឿងញៀន​ដែលសំបូរទៅដោយ​ក្រុមជើងខ្លំាង ចំណែកឯខាងប៉ូលីស​បង្ក្រាបគ្រឿងញៀន​ក៏សុទ្ធតែជាជើងខ្លាំង ដែលត្រូវតាមដាន​គ្រប់សកម្មភាព​របស់ជនល្មើស​គ្រប់វិនាទី និងបានដាក់ពង្រាយ​ក្រុមប៉ូលីសស៊ើបអង្កេត​ជាសម្ងាត់ និងតឹងរឹងបំផុតដើម្បីស្វែងរក​ជនបង្កហេតុ។

«ប្រតិបត្តិការណ៍អាថ៍កំបាំងក្នុងជួរប៉ូលីស» បានបង្ហាញពីហេតុការណ៍​ដែលបានកើតឡើង​ក្នុងឆ្នាំ 2010 ដោយ Cheuk Hoi (Michael Miu) បានធ្វើដំណើរទៅកាន់​ទីក្រុងបាងកក​ដោយសម្ងាត់​ដើម្បីធ្វើប្រតិបត្តិការ​ស្វែងរកភត្តុតាង និងចាត់មេក្លោង​ជួញដូរគ្រឿងញៀន ជាមួយភ្នាក់ងារ​សម្ងាត់របស់គាត់​នៅប្រទេសថៃ។

ទោះជាយ៉ាងណាក៏ដោយ​ភាពជោគជ័យ​នៃបេសកកម្មនេះ​បានធ្វើឱ្យភ្នាក់ងារ​សម្ងាត់ទាំងអស់របស់ Cheuk Hoi (Michael Miu) ត្រូវបានសម្លាប់នៅក្នុងសមុទ្រភ្លើង​ដោយការផ្ទុះគ្រាប់បែក។ ទន្ទឹមនឹងនេះដែរ​នៅទីក្រុងហុងកុង មិត្តភក្តិដ៏ល្អរបស់គាត់​នៅក្នុងផ្នែក CIB ឈ្មោះ លោកអធិការ Lai (Eddie Cheung) ត្រូវបានគេធ្វើឃាត​ដោយសារតែមូលហេតុ​គាត់ដឹងរឿងសំងាត់ថា​នៅក្នុងជួរប៉ូលីសមានបង្កប់ជនអាក្រក់។

បន្ទាប់ពីមិត្តភ័ក្តិដ៏ល្អរបស់ Cheuk Hoi ស្លាប់ទៅ Cheuk Hoi បានតាំងចិត្តថា​នឹងបន្តបេសកកម្មមួយនេះ រហូតអាចចាប់បានជនល្មើស។ Cheuk Hoi ដឹងថា Lai Sir នៅមានភ្នាក់ងារសម្ងាត់ ដែលអត្តសញ្ញាណ​របស់ពួកគេត្រូវបាន Lai Sir លុបចោលក្នុង ប្រព័ន្ធពត៏មាននៅក្នុងជួលប៉ូលីស ដើម្បីការពារសមាសភាព​និងជីវិតរបស់ភ្នាក់ងារសម្ងាត់របស់ខ្លួន។ Cheuk Hoi ត្រូវធ្វើការជាមួយ Cheng Suk Mooi (Priscilla Wong) ដើម្បីរកអោយឃើញនិងការពារភ្នាក់ងារសម្ងាត់ របស់ Lai Sir  ដែលនៅសេសសល់របស់គាត់។ 

តើ Cheuk Hoi អាចរកឃើញ​ភ្នាក់ងារសម្ងាត់ របស់ Lai Sir ទាំងអស់បាន​ដោយរបៀបណា? តើអ្នកអ្នកណាជា​មេក្លោងធំជាងគេ នៅក្នុងសង្គមងងឹត? ជនល្មើសក៏ខ្លាំង ប៉ូលីសរឹតតែខ្លាំង ខ្លាំងប៉ះខ្លាំងនឹងទៅជាបែបណា? 

ចាក់ផ្សាយ៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១១:០០ព្រឹក
តួសម្តែង៖ Michael Miu (Cheuk Hoi) Benz Hui (Chum Foon Hei) Priscilla Wong (Cheng Suk Mui) និង Alice Chan (Lau Kam Ying) រួមនិងតារាល្បីៗជាច្រើនទៀត។ 

Copyright © 2017 PNN TV. All Rights Reserved.