ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០១៩

រឿងភាគខ្មែរ «និស្ស័យបងប្អូន»

២២ មករា ២០១៩

«និស្ស័យបងប្អូន» រៀបរាប់ពីវាសនា​របស់បងប្អូនប្រុសភ្លោះ​ពីរនាក់គឺ ថារិទ្ធ និងថារ៉ូ ដែលបានតស៊ូ​គ្រប់បែបយ៉ាង​ក្នុងរបបប៉ុលពត​បន្ទាប់ពីម្តាយឪពុក​របស់ពួកគេត្រូវបាន​របបប៉ុលពត​នាំយកទៅសំលាប់ចោល​ដោយគ្មានកំហុស។

មុនពេលដែលពួកគាត់ស្លាប់បានប្រគល់ត្បូងភ្លោះពីរ​អោយទៅថារិទ្ធ និងថារ៉ូ។ វាសនាអាក្រក់​ពួកគេក៏បានបែកគ្នា ដោយទាហ៊ានខ្មែរក្រហម​ជំលៀសថារិទ្ធទៅកាន់​ភូមិផ្សេងមួយទៀត។ ចាប់តាំងពីពេលនោះមក​ថារ៉ូដែលជាប្អូនប្រុស​បានគិតថាបងប្រុសរបស់ខ្លួន​ត្រូវបានគេសម្លាប់បាត់ទៅហើយ។

បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មកពួកគេក៏មិនដែលបាន​ជួបគ្នាដែរ រហូតមកដល់ឆ្នាំ២០១៧ ទាំងពីរនាក់បងប្អូន​ក៏មានគ្រួសាររៀងៗខ្លួន ថារិទ្ធ មានប្រពន្ធ និងកូនពីរនាក់ ប្រុសម្នាក់ និងស្រីម្នាក់ ចំណែកឯថារ៉ូ ក៏មានប្រពន្ធ និងមានកូនប្រុសម្នាក់ផងដែរ។

ថារិទ្ធ និងថារ៉ូ មិនដែលប្រាប់ទៅប្រពន្ធ និងកូនពីរឿងរ៉ាវរបស់ពួកគេឡើយ ដោយគ្រាន់តែគិតថាម្នាក់ៗ​ពិតជាបានស្លាប់​ក្នុងជំនាន់ប៉ុលពតដូចគ្នា។ តែវាសនាបានបណ្តាលអោយពួកគេទាំងពីរនាក់​បានជួបគ្នាវិញ ហើយថារ៉ូគឺជាអ្នកមើលថែបងប្រុស និងគ្រួសារគាត់វិញម្តង។ 

រឿង «និស្ស័យបងប្អូន» ចាក់ផ្សាយចាប់ពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៩ រៀងរាល់ថ្ងៃ ព្រហស្បតិ៍- សៅរ៍វេលាម៉ោង៖ ៧:៥០-៩:០០យប់ បន្ទាប់ពីរឿង «សមុទ្រទឹកភ្នែក»៕

Copyright © 2017 PNN TV. All Rights Reserved.