ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០១៩

រឿងភាគ TVB «និស្ស័យស្នេហ៍ចៃដន្យ»

២២ មករា ២០១៩

«និស្ស័យស្នេហ៍ចៃដន្យ» លាតត្រដាងអំពី ដ៏មនោសញ្ចេតនា​ស្មោះស្ម័គ្ររបស់នាង Yang (Tina Tang) ដែលលង់ស្រឡាញ់បុរសម្នាក់ឈ្មោះ Dong (Xin Zhi Qiu)។ ហេតុតែនិស្ស័យ​ទើបធ្វើអោយស្នេហា​របស់ពួកគេឈានដល់​ការយល់ចិត្ត ប៉ុន្តែបន្ទាប់ការយល់ចិត្ត​ពុំមែនជាឈុតបញ្ចប់​នៃជីវិតគូស្នេហ៍ឡើយ។

ឧបសគ្គជាច្រើន​បានកើតមានឡើង ជាការសាកល្បង​របស់ព្រហ្មលិខិត​សឹងតែអោយស្នេហា​ដ៏ផ្អែមល្ហែមមួយនេះ អាចនឹងប្រេះឆាគ្នាបាន ប៉ុន្តែភក្តីភាព ភាពស្មោះត្រង់ បានចូលខ្លួនមក​ជាអ្នកកាត់សេចក្តី​យ៉ាងយុត្តិធម៌​សម្រាប់ពួកគេ។

ចង់ដឹងពីវិធីសាស្ត្រ​ក្នុងការថែរក្សា​ដើមស្នេហាមួយគង់វង្ស​លូតលាស់ ជំនៈបានឧបសគ្គគ្រប់ប្រភេទ សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «និស្ស័យស្នេហ៍ចៃដន្យ» ដែលនឹងត្រូវចាក់ផ្សាយ​នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕ 

តួសម្តែង៖  Yang (Tina Tang) និង Dong (Xin Zhi Qiu)
ចាក់ផ្សាយ៖ ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៥:០០-៦:០០ល្ងាច បន្ទាប់ពីរឿង «ស៊ុនអ៊ូខុងវគ្គ២»

Copyright © 2017 PNN TV. All Rights Reserved.