© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាការពិតតារាសម្តែងដែលពូកែត្រូវតែជាតារាដែលអាចសម្តែងបានគ្រប់ទម្រង់ទាំងអស់ មិនថានៅខាងក្រៅចរឹតបែបណា តែនៅពេលថតរឿងត្រូវតែចេះបត់បែនគ្រប់កាលៈទេសៈ។ យ៉ាងណាម៉ិញ តារាសម្តែងថៃនាង Bua Nalinthip គឺជាតារាដែលធ្លាប់តែសម្តែងជាតួអង្គស្រីស្លូត ឬជាតួកាចជាដើម ប៉ុន្តែនៅក្នុងរឿង អ្នកម្តាយក្លែងក្លាយ ឬ Khun Mae Suam Roy អ្នកដឹកនាំតម្រូវអោយនាងដើរតួពីរ ហើយជាបងប្អូនភ្លោះនឹងគ្នា ដែលមានអត្តចរឹតផ្សេងគ្នាដាច់ តួបងមានចរឹតស្លូតបូត ចំណែកតួប្អូនជាតួកាច ក្លាហាន ម៉ឹងម៉ាត់ និងថែមទាំងចេះវៃថែមទៀតផង។
រឿង «អ្នកម្តាយក្លែងក្លាយ» សាច់រឿងកើតឡើងបន្ទាប់ពីបងស្រីរបស់នាងsina ត្រូវបានឃាតករបាញ់បណ្តាលអោយនាងមិនអាចដើរបាន។ Siriya គឺជាបងស្រី បានចុះអេតាស៊ីវិលជាមួយនឹង Pipop ដែលជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងថែមទាំងមានប្រពន្ធរួចហើយ រហូតមានកូនប្រុសម្នាក់។
បន្ទាប់ពីPipopបានស្លាប់ដោយសារតែឧបត្តិហេតុរួចមក ទ្រព្យសម្បតិ្តពាក់កណ្តាលរបស់លោកត្រូវបានចែកទៅអោយ Siriya ដែលជាប្រពន្ធចុង និងបានដាក់លក្ខខណ្ឌថាត្រូវតែអោយ Athirat ដែលជាប្អូនប្រុសរៀបការជាមួយSiriya និងមើលថែនាងនិងកូនជំនួសលោក។ មូលហេតុនេះហើយទើបធ្វើអោយSina បន្លំខ្លួនធ្វើជាបងស្រីរបស់ខ្លួន ចូលទៅក្នុងគ្រួសាររបស់Pipop ដើម្បីរកមូលហេតុថាតើអ្នកណាដែលជាអ្នកលួចបាញ់បងស្រីរបស់ខ្លួន។
រឿងរ៉ាវជាច្រើនបានកើតឡើងមកលើSina តើនាងនឹងត្រូវប្រឈមមុខបែបណា?
កុំភ្លេចរង់ចាំតាមដានទស្សនារឿង «អ្នកម្តាយក្លែងក្លាយ» ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១២:០០ថ្ងៃត្រង់ រៀងរាល់ថ្ងៃចន្ទ-សុក្រ បន្ទាប់ពីរឿង «ឪរវល់អ៊ំក៏មិនទំនេរ»៕
ដោយ៖