© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ធ្លាប់អត់? ធ្លាប់ស្រមៃថា ថ្ងៃណាមួយ នឹងទទួលបានភ្លើងខៀវពីនិមិត្តរូប? ចង់ទទួលបានការស្រលាញ់ត្រឡប់មកវិញមិនពិបាកដូចយើងធ្លាប់គិតទេ? ដែលពិបាកគឺឧបសគ្គស្នេហ៍ ដែលតែងតែមករារាំងមនោសញ្ចតនានិងទំនាក់ទំនងរវាងគូស្នេហ៍ទំាងឡាយលើលោក។ ជួនកាលការលះបង់ស្នេហា ឬក៏តស៊ូជម្នះជាជម្រើសដែលពិបាកសម្រេចចិត្ត?
ទិវានៃសេចក្តីស្រឡាញ់កំពុងឈាន មកដល់ហើយ ភីអិនអិន បាននាំយកមកជូននូវកម្រង់មនោសញ្ចេតនា ជាខ្សែរឿងដ៏រំភើបផ្អែមល្មួតលាយជាមួយ ការតស៊ូដ៏រំជើបរំជួលមួយមានចំណងជើងថា «និស្ស័យស្នេហ៍ចៃដន្យ»។
និស្ស័យស្នេហ៍ចៃដន្យ លាតត្រដាងអំពី ដ៏មនោសញ្ចេតនាស្មោះស្ម័គ្ររបស់នាង Yang (Tina Tang) ដែលលង់ស្រឡាញ់បុរសម្នាក់ឈ្មោះ Dong (Xin Zhi Qiu)។ ហេតុតែនិស្ស័យទើបធ្វើអោយស្នេហារបស់ពួកគេឈានដល់ការយល់ចិត្ត ប៉ុន្តែបន្ទាប់ការយល់ចិត្តពុំមែនជាឈុតបញ្ចប់នៃជីវិតគូស្នេហ៍ឡើយ។ ឧបសគ្គជាច្រើនបានកើតមានឡើង ជាការសាកល្បងរបស់ព្រហ្មលិខិតសឹងតែអោយស្នេហាដ៏ផ្អែមល្ហែមមួយនេះ អាចនឹងប្រេះឆាគ្នាបាន ប៉ុន្តែភក្តីភាព ភាពស្មោះត្រង់ បានចូលខ្លួនមកជាអ្នកកាត់សេចក្តីយ៉ាងយុត្តិធម៌សម្រាប់ពួកគេ។
ចង់ដឹងពីវិធីសាស្ត្រក្នុងការថែរក្សាដើមស្នេហាមួយគង់វង្សលូតលាស់ ជំនៈបានឧបសគ្គគ្រប់ប្រភេទ សូមកុំភ្លេចរង់ចាំតាមដានទស្សនា រឿង «និស្ស័យស្នេហ៍ចៃដន្យ» ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៥:០០-៦:០០ល្ងាច បន្ទាប់ពីរឿង «ស៊ុនអ៊ូខុងវគ្គ២»៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖