© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅចុងឆ្នាំ២០១៧ អ្នកគាំទ្រតារាសម្តែងស្រីរបស់ប៉ុស្តិ៍លេខ៣ថៃនាង Margie Rasri សុទ្ធតែចូលរួមអបអរសាទរដែលនាងរកបានដៃគូជីវិតដ៏ស័ក្តិសម និងជាមហាសេដ្ឋីដែលមានមុខជំនួញច្រើនមុខនៅក្នុងដៃ។
ដោយឡែកនៅដើមឆ្នាំ២០១៨ ពួកគេទាំងពីរនាក់ក៏បានបង្កើតនូវភាពភ្ញាក់ផ្អើលមួយទៀតទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដោយMargie បានដឹកដៃស្វាមីរបស់ខ្លួនចូលថតរឿងភាគលើកដំបូងដែលមានចំណងជើងថា «ជំនួញបេះដូង» ឬ Buang Rak Satan ប៉ុន្តែតួឯកពិតប្រាកដគឺ Margie និង Lum Parkorn មិនមែន Pok ស្វាមីរបស់នាងឡើយ។
រឿង «ជំនួញបេះដូង» ជាប្រភេទរឿងបែបសម័យ ដែលតម្រូវអោយ Hem (Lum Parkorn) ជាតួសេដ្ឋីដ៏ល្បីម្នាក់រឿងមុខជំនួញ និងគ្មានគូប្រៀប។ ចៃដន្យដីដែលHem ទើបតែទិញបានគឺជាដីដែលនៅជិតសួនកម្សាន្តរបស់ Nit(Margie) ហេតុដូច្នេះទើបធ្វើអោយ Hem ចង់ទិញដីរបស់នាងដើម្បីពង្រីកទីតាំងធ្វើសណ្ឋាគារលំដាប់ផ្កាយប្រាំ ប៉ុន្តែ Nit បានប្រកែកដាច់ខាតចំពោះការលក់នេះ ព្រោះតែកន្លែងសួនកម្សាន្តនេះគឺជាកន្លែងដែលប៉ារបស់នាងបានកសាងឡើង មុនពេលដែលគាត់ឈឺធ្ងន់។ ក្នុងអំឡុងពេលដែល Hem ព្យាយាមទិញយកដីរបស់ Nit បានធ្វើអោយមានរឿងរ៉ាវកើតឡើងជាច្រើនមិនចេះចប់។
តើ Hem អាចទិញយកដីនេះពី Nit បានដែរទេ? តើរឿងនេះនឹងមានវិធីដោះស្រាយដ៏ល្អបានដែរទេ?
កុំភ្លេចរង់ចាំតាមដានទស្សនារឿង ជំនួញបេះដូង ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៩:០០យប់ រៀងរាល់ថ្ងៃព្រហស្បតិ៍-សៅរ៍ បន្ទាប់ពីរឿង លំហូរបេះដូង៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖