© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាហ្វេសប៊ុគដ៏ល្បីរបស់ប្រទេសថៃដែលកំពុងតែធ្វើអោយកក្រើកពេញបណ្តាញសង្គម និងត្រូវបានអ្នកគាំទ្រនៅកម្ពុជាតែងតែហៅគាត់ថា យាយគ្រវីសក់នោះ នឹងមានវត្តមានក្នុង កម្មវិធី ស៊ីអារម្មណ៍ របស់ភីអិនអិននាថ្ងៃអាទិត្យសប្តាហ៍នេះ។
ក្នុងកិច្ចសន្ទនាដែលពោរពេញដោយភាពរីករាយ យាយគ្រវីសក់បានបង្ហាញពីសមត្ថភាពពិសេសរបស់គាត់គឺការគ្រវីសក់ដ៏ទាក់ទាញ។ ក្រៅពីការបង្ហាញសមត្ថភាពគ្រវីសក់ តារារូបនេះក៏បានបកស្រាយពីជីវិតផ្ទាល់ខ្លួនជាមួយស្វាមីដែលកំពុងតែល្អូកល្អឺនជាមួយគ្នាអស់រយៈពេល១២ឆ្នាំ ដោយបានបញ្ជាក់ថាពួកគាត់ទាំងពីរនាក់ពិតជាស្រឡាញ់គ្នាខ្លាំងណាស់ ស្វាមីរបស់គាត់តែងតែថើប និងនិយាយពាក្យថា I LOVE YOU ជារៀងរាល់ថ្ងៃពេលក្រោកពីគេងពីព្រលឹម។
ចង់ដឹងពីកិច្ចសន្ទនាលម្អិត និងការបង្ហាញសមត្ថភាពពិសេសរបស់យាយសក់គ្រវី សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «ស៊ីអារម្មណ៍» ចាក់ផ្សាយនៅថ្ងៃអាទិត្យទី ៦ មករា ២០១៩ វេលាម៉ោង ១១:០០-១១:៣០នាទីព្រឹក នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លី៖
ដោយ៖