© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំសកលខាងមុខនេះ «សួនសត្វភ្នំពេញសាហ្វារី» នឹងមានការបញ្ចុះតម្លៃពិសេសរយៈពេលបីថ្ងៃគឺនៅថ្ងៃទី ២៩ ៣០ និង ៣១ ខែធ្នូ ឆ្នាំ២០១៨ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ សំបុត្រចូលរួមទស្សនាសម្រាប់មនុស្សធំត្រឹមតែ ១០ដុល្លារ ចំណែកកូនក្មេងត្រឹមតែ ៥ដុល្លារ និងមិនគិតថ្លៃចំពោះក្មេងដែលមានកម្ពស់ក្រោម ៩០សង់ទីម៉ែត្រ។
សម្រាប់សំបុត្រដែលបានទិញក្នុងអំឡុងពេលបញ្ចុះតម្លៃពិសេសរយៈពេល ៣ថ្ងៃនេះ មានសុពលភាពរយៈពេល ៤ខែ ដោយលោកអ្នកចង់ចូលទស្សនាថ្ងៃណាក៏បានចាប់ពីថ្ងៃទី២ ខែមករា២០១៨ រហូតដល់ថ្ងៃទី ៣១ ខែមេសា ឆ្នាំ២០១៩។
«សួនសត្វភ្នំពេញសាហ្វារី» ជាទីកន្លែងមួយដែលអាចអោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចដើរទស្សនាសត្វចម្រុះជាច្រើនប្រភេទនៅលើពិភពលោក និងថែមទាំងបានទស្សនាការបង្ហាញសមត្ថភាពសម្តែងរបស់សត្វអ៊ូរ៉ង់អ៊ូតង់ សត្វបក្សី សត្វខ្លា សត្វក្រពើ ជាពិសេសលោកអ្នកក៏អាចអោយចំណីដល់សត្វត្រី សត្វក្រពើ សត្វកវែង សត្វដំរីផងដែរ។
កុំភ្លេចចូលរួមទស្សនាអោយបានច្រើនកុះករនៅ «សួនសត្វភ្នំពេញសាហ្វារី» ដែលមានទីតាំងស្ថិតនៅភូមិព្រែកតារត្ន័ ឃុំព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ដោយ៖