© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រយៈពេលបីថ្ងៃពោលគឺនៅ ថ្ងៃទី២៩ ៣០ និង ៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ព្រឹត្តិការណ៍ដ៏ធំសម្បើមនឹងត្រូវធ្វើឡើងដើម្បីសម្ពោធជាផ្លូវការ វិមានឈ្នះឈ្នះ ប្រវត្តិសាស្ត្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ក្នុងព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះនឹងមានបង្ហាញជូននូវកីឡា និងសិល្បៈគ្រប់ទម្រង់ទាំងសម័យ និងបុរាណ ដែលនឹងធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិអាចចូលរួមលេងកម្សាន្ត និងទទួលអារម្មណ៍សប្បាយរីករាយជាមួយព្រឹត្តិការណ៍នេះ។
ក្រៅពីការបង្ហាញជូនសិល្បៈខាងលើរឿងប្រវត្តិសាស្ត្រខ្មែរដ៏ល្បីល្បាញ «ហ្លួងព្រះស្តេចកន» ក៏នឹងត្រូវចាក់បញ្ចាំងជូនភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិបានទស្សនាដោយមិនគិតថ្លៃ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ដែលនឹងចាប់ផ្តើមចាក់បញ្ចាំងចាប់ពីម៉ោង ៩:០០យប់តទៅ។ កុំភ្លេចចូលរួមអោយបានច្រើនកុះករក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ ដែលមានទីតាំងស្ថិតនៅទល់មុខ ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងតំបន់អភិវឌ្ឈន៍ អ្នកឧកញ៉ា លី យ៉ុងផាត់៕
ដោយ៖