ថ្ងៃសុក្រ ទី២៤ ខែ​វិច្ឆិកា ឆ្នាំ២០១៧

James Ji event 25 Feb 2017

២៤ មិនា ២០១៧

សរុបព្រឹត្តិការណ៍ប្រគំតន្ត្រី «James Ji AEAN Tour Concert 2017»

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រឹត្តិការណ៍ប្រគំតន្ត្រី ដ៏អស្ចារ្យនៅរាជធានីភ្នំពេញ «James Ji តន្ត្រីទេសចរណ៍អាស៊ាន២០១៧» ដែលមានវត្តមានកំពូលតារាសម្តែង ដ៏ល្បីនៃប្រទេសថៃលោក James Jirayu បានបញ្ចប់ទៅដោយទទួលបានការអបអរសាទរ និងចូលរួមទស្សនាច្រើនកុះករ ពីសំណាក់ប្រិយមិត្តអ្នកគាំទ្ររាប់ពាន់នាក់ នៅឯសាលមហោស្រពកោះពេជ្រ។ 


សូមរំលឹកដែរថា លោក James Jirayu បានមកដល់ទឹកដីនៃប្រទេសកម្ពុជា កាលពីវេលាម៉ោងប្រមាណជា១០ព្រឹក ថ្ងៃទី២៣  ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្រជាច្រើន នៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។ ភ្លាមៗលោកក៏បានធ្វើដំណើរឆ្ពោះទៅកាន់ សាលាកុមារពិការភ្នែក និងគថ្លង់ភ្នំពេញថ្មីនៃអង្គការគ្រួសារថ្មី ដោយបាននាំយកអំណោយមួយចំនួន ទៅចែកជូនសិស្សានុសិស្សនៅទីនោះ ប្រមាណជា២០០នាក់។


បន្ទាប់ពីនោះ លោកក៏បានទៅទស្សនាកន្លែងកម្សាន្តមួយចំនួនទៀត នៅទីក្រុងភ្នំពេញដូចជា មុខព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ វិមានឯករាជ្យ និងបានទៅជិះទូកលេងកម្សាន្ត តាមដងទន្លេមេគង្គជាដើម។ ចូលមកដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៧ លោក James Jirayu ក៏បានបើកសន្និសីទសារព័ត៌មាន នៅឯក្លិបកំសាន្ត Epic ដោយមានការចូលរួម ពីសំណាក់អ្នកសារព័ត៌មាន ក្នុងស្រុកមួយចំនួន និងពីសំណាក់អ្នកឧបត្ថម្ភ ក្នុងព្រឹត្តិការណ៍នេះផងដែរ។

 

ដោយឡែកនៅថ្ងៃទី ២៥ ដែលជាថ្ងៃប្រគំតន្ត្រី «James Ji តន្ត្រីទេសចរណ៍អាស៊ាន២០១៧» មានប្រិយមិត្ត និងអ្នកគាំទ្រជាច្រើនបានចូលរួមទស្សនា និងបានស្រែកហ៊ោកងរំពង ក្នុងសាលមហោស្រពកោះពេជ្រ បន្ទាប់ពីលោក James Jirayu បានបកស្រាយបទចម្រៀងទោលរបស់ខ្លួន  និងបទច្រៀងរួមគ្នា ជាមួយក្រុមចម្រៀងក្មេងខ្មែរ ជាភាសាខ្មែរ។ 


ព្រឹត្តិការណ៍ «James Ji តន្ត្រីទេសចរណ៍អាស៊ាន២០១៧» នឹងចាក់ផ្សាយនៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន នៅថ្ងៃសៅរ៍ ទី៤ ខែមីនា វេលាម៉ោង៧ ទៅដល់ម៉ោង ៩យប់ និងថ្ងៃអាទិត្យទី៥ ខែមីនា ចាប់ពីវេលាម៉ោង ១២ និង៣០នាទី ទៅដល់ម៉ោង ២ និង៣០នាទីរសៀល។ PNN នឹងបន្តអញ្ជើញតារាល្បីៗរបស់ថៃ និងហុងកុងមកជួបអ្នកគំាទ្រ កម្ពុជាជាបន្តទៀតនៅពេលខាងមុខ៕ 

 

 

ទាំងនេះគឺជាកម្រងរូបភាពស្អាតៗ របស់លោក James Jirayu ក្នុងដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាលើកទី២ ចាប់ពីថ្ងៃទី ២៣ ដល់២៥ កុម្ភៈ ឆ្នាំ២០១៧។ 


១ - លោក James Jirayu ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោងប្រមាណជា៩កន្លះព្រឹក 

 


២ - ភ្លាមៗលោក James Jirayu បានធ្វើដំណើរឆ្ពោះទៅកាន់ សាលាអង្គការគ្រួសារថ្មី ដើម្បីជួបជាមួយនឹងកុមារពិការ គ ថ្លង់កម្ពុជា 

 


៣ - នៅថ្ងៃទី២៣ ខែកុម្ភៈ ដដែល លោក James បានទៅទស្សនាព្រះបរមរាជវាំង

 


៤ - លុះដល់ល្ងាចថ្ងៃទី២៣ ខែកុម្ភៈ លោកបានធ្វើដំណើរតាមទូក ដើម្បីទស្សនាទិដ្ឋភាពរាជធានីភ្នំពេញ នៅតាមដងទន្លេ

 


៥ - សន្និសីទសារព័ត៌មាន ពីព្រឹត្តិការណ៍តន្រ្តីទេសចរណ៍ អាស៊ាន២០១៧ របស់លោក James Jirayu នៅក្លិបកំសាន្តEpic 

 


៦ - និង ៧ - James Jirayu សម្តែងទោល និងរួមគ្នាជាមួយក្រុមក្មេងខ្មែរ នៅសាលមហោស្រពកោះពេជ្រ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧

 

 

Copyright © 2017 PNN TV. All Rights Reserved.