ថ្ងៃព្រហស្បតិ៍ ទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០១៧

ប្លែកទៀតហើយ! ជាមួយខ្សែភាពយន្តភាគរបស់ TVB ក្នុងរឿង «ជម្លោះក្នុងសំណាញ់ច្បាប់» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន

១៤ មិនា ២០១៧

ប្រិយមិត្តទស្សនិកជន ធ្លាប់បានទស្សនារួចមកហើយ ពីខ្សែភាពយន្តភាគហុងកុងល្អៗ ជាច្រើននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដែលបង្ហាញគ្រប់រសជាតិ មានទាំង ឃាតកម្ម ស៊ើបអង្កេត និងការទំនាក់ទំនងមនុស្សក្រៅភពជាដើម…..។ 

 

 

ឥឡូវនេះ ភីអិនអិន បាននាំយកនូវរឿងភាគហុងកុង រសជាតិថ្មីមួយទៀតហើយគឺរឿង «ជម្លោះក្នុងសំណាញ់ច្បាប់» ឬ Law dis Order ចូលរួមប្រជុំដោយតារាល្បីៗប្រចាំ TVB ហុងកុង ដូចជា Alex Fong, Mandy Wong, Lau Dan, Chung King Fai រួមនិងតារាជាច្រើនរូបទៀត។

 

ខ្សែភាពយន្តនេះ នឹងបង្ហាញពីភាពលោភលន់ ការប្រើល្បិចកលគ្រប់ជំពូក ដើម្បីបានគ្រប់គ្រងអំណាចក្នុងក្រុមហ៊ុនច្បាប់ដ៏ធំ នៅហុងកុងឈ្មោះថា Donald & Co។ ដោយសារតែឧបាយកលដ៏ខ្មៅងងឹត ទើបធ្វើអោយ Charles Cheuk (Lau Dan) ដែលជាប្រធានក្រុមហ៊ុនបានជាប់ពន្ធនាគារ ហើយក្រុមហ៊ុនច្បាប់ដ៏ធំមួយនេះ ក៏ត្រូវបានបែងចែកជាពីរ មួយផ្នែកគ្រប់គ្រងដោយមេធាវីឋានៈកំពូល Cheugn Keung  និង Lau Kan Cheong ដោយម្នាក់ចង់បានផលចំណេញ និងម្នាក់ទៀតព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបានកាន់អំណាច។ 

 

ចង់ដឹងថាតើនឹងមានភាពចម្រូងចម្រាស់អ្វីខ្លះ នៅពីក្រោយរឿងរ៉ាវដ៏ស្មុគស្មាញទាំងនេះ? 

 

សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿងភាគហុងកុងTVB «ជម្លោះក្នុងសំណាញ់ច្បាប់» នឹងចាក់ផ្សាយចាប់ពីថ្ងៃទី ២៧ ខែមករា រៀងរាល់ថ្ងៃ ព្រហស្បតិ៍ ដល់ថ្ងៃសុក្រ វេលាម៉ោង ១១:០០-១៣:០០ បន្ទាប់ពីរឿង «ឃាតកម្មអាថ៍កំបាំង»៕

 

ចង់ដឹងថាតើ «ឃាតកម្មអាថ៍កំបាំង» ល្អមើលយ៉ាងណានោះសូមទស្សនា វីដេអូខាងក្រោម៖

 

Copyright © 2017 PNN TV. All Rights Reserved.