© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿង «កាមទេពស្នេហ៍ វគ្គស្នេហ៍ចៃដន្យ» គឺជាវគ្គចុងក្រោយនៃរឿងកាមទេពស្នេហ៍ទាំងប្រាំបីវគ្គ ដោយនៅក្នុងរឿងមួយនេះប្រជុំសុទ្ធតែតារាល្បីៗ និងមានបទពិសោធន៍ច្រើនឆ្នាំក្នុងការសម្តែង។
តួអង្គឯករួមមាន Ken (Peem) ចាប់ដៃគូជាមួយ Champoo (Waralee) និងតារាសម្តែងដែលជាតួអង្គឯកក្នុងវគ្គមុនៗនៃ រឿង«កាមទេពស្នេហ៍»។ «កាមទេពស្នេហ៍ វគ្គស្នេហ៍ចៃដន្យ» រៀបរាប់ពីជីវិតរបស់ Waralee ដែលនាងមានអាយុ៣០ឆ្នាំហើយ តែនៅមិនទាន់មានអ្នកណាមកស្រឡាញ់នាងឡើយ ហើយនាងគឺជាអ្នកចុងក្រោយគេនៅក្នុងក្រុម Cupid Hut ដែលនៅលីវ។
Waralee គឺជាលេខាជំនិតរបស់ Peem ដែលជាម្ចាស់ក្រុមហ៊ុន Cupid Hut ហើយក៏ជាមនុស្សតែម្នាក់ដែលធ្វើអោយ Waralee ឧស្សាហ៍ខឹង ព្រោះតែ Peem ជាមនុស្សដែលឆេវឆាវ។ Peem បានលួចស្រឡាញ់Waralee ប៉ុន្តែមិនហ៊ានសារភាពព្រោះខ្លាចទទួលបានចម្លើយបដិសេធ។ រហូតដល់ពេលមួយ Waralee ត្រូវបានបុរសក្មេងជាងនាងជិតដប់ឆ្នាំសារភាពស្រឡាញ់នាងនៅចំពោះមុខPeem ទើបធ្វើអោយPeem គិតថាខ្លួនកំពុងតែបាត់បង់Waralee ដោយសារតែមិនហ៊ានសារភាព។
ភាពបរាជ័យនេះមិនបានធ្វើអោយPeem ចុះចាញ់ឡើយ Peemក៏បានដណ្តើមយក Waraleeមកវិញ និងបានសារភាពថាខ្លួនបានស្រឡាញ់Waralee។ Waraleeក៏បានស្រឡាញ់ Peem ដូចគ្នា នាងនៅរង់ចាំPeemសុំនាងរៀបការ និងផ្តល់ការទុកចិត្តអោយនាងច្រើនជាងនេះ។ ប៉ុន្តែPeem នៅតែមិនអាចបំពេញគ្រប់នូវអ្វីដែលនាងចង់បាន ស្របពេលដែលសង្សារចាស់របស់ Waralee បានវិលត្រឡប់មកវិញ និងបានសុំនាងត្រូវគ្នាវិញដោយបានយកចិត្តគ្រប់បែបយ៉ាងWaralee ក៏បានសម្រេចចិត្តជ្រើសយកសង្សារចាស់របស់នាង។ តើPeemនឹងត្រូវធ្វើបែបណាបើមនុស្សដែលខ្លួនស្រឡាញ់ត្រូវបានសង្សារចាស់ដណ្តើមយកទៅវិញ? តើចុងបញ្ចប់ពួកគេពិតជាបែកគ្នាមែនទេ?
បើចង់ដឹងច្បាស់សូមកុំភ្លេចរង់ចាំតាមដានទស្សនា រឿង «កាមទេពស្នេហ៍ វគ្គស្នេហ៍ចៃដន្យ» ចាក់ផ្សាយចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨ រៀងរាល់ថ្ងៃ វេលាម៉ោង ៩:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បន្ទាប់ពីរឿង «កាមទេពស្នេហ៍ វគ្គបន្លំស្នេហ៍»៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖