© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅថ្ងៃអាទិត្យទី២៣ ខែធ្នូសប្តាហ៍នេះ ស្ថានីយទូរទស្សន៍ភីអិនអិន នឹងផ្តល់ជូនកាដូពិសេសដើម្បីស្វាគមន៍ឆ្នាំថ្មីដល់ទស្សនិកជនគឺ ប្រតិទិនឆ្នាំ២០១៩ ដ៏ស្រស់ស្អាតដែលមានការស៊ីញ៉េ និងផ្តល់ជូបផ្ទាល់ពីតារាល្បីៗដូចជា កញ្ញា ជីមមី លោកវៃហាំង កញ្ញា យូប៊ីន លោក សារ៉ាវ៉ាន់ លោក ប៉ែន ចំរ៉ុង និងលោក អេតវីន។ ទស្សនិកជនដែលចង់ទទួលបានប្រតិទិនដ៏ស្រស់ស្អាតនេះ អាចអញ្ជើញមកកាន់ស្ថានីយទូរទស្សន៍ភីអិនអិន នៅវេលាម៉ោង ៥:០០ល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។
បន្ទាប់ពីទទួលបានប្រតិទិនដ៏ស្រស់ស្អាតនេះហើយ ទស្សនិកជនក៏អាចនៅរង់ចាំទស្សនាការផ្សាយផ្ទាល់តន្ត្រី Anchor Fun Zone វេលាម៉ោង៨:០០-១០:០០យប់ ដែលមានការចូលរួមពីសំណាក់តារាចម្រៀងដូចជា អ្នកនាង យក់ ថិតរដ្ឋា លោក ថេ វ៉ា និងក្រុម Cool Spring រួមទាំងតារាសម្តែងល្បីៗដូចជា លោក ខាត់ វៃហាំង កញ្ញា យូប៊ីន និងលោកណារ៉ា ពួកគាត់ទាំងបីនាក់នឹងឡើងមកបកស្រាយបទចម្រៀងចំនួនពីរបទ ដកស្រង់ចេញពីរឿងភាគខ្មែរ «អាថ៍កំបាំងត្រីសូល៍» ដែលរឿងមួយនេះនឹងត្រូវចាក់ផ្សាយ ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៧:៥០នាទីយប់។
តោះចង់ដឹងថាតើតារាល្បីៗទាំងនោះនិយាយអ្វីខ្លះចូលមើលវីដេអូខាងក្រោម៖
អេតវីន
វៃហាំង
សារ៉ាវ៉ាន់
យូប៊ីន
ដោយ៖