ថ្ងៃច័ន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩

ចាំយូរហើយ! ភីអិនអិន​បានបង្ហាញ​ពីកាលបរិច្ឆេទ​ចាក់ផ្សាយ រឿង «អាថ៍កំបាំងត្រីសូល៍»

១៨ ធ្នូ ២០១៨

សម្រាប់អ្នកដែលបាននិងកំពុងតែរង់ចាំ​ចង់ដឹងថាតើ រឿង «អាថ៍កំបាំងត្រីសូល៍» ត្រូវបានចាក់ផ្សាយ​នៅពេលណានោះ ពេលនេះភីអិនអិន​បានបង្ហាញពីកាល​បរិច្ឆេទ​ចាក់ផ្សាយហើយ ទាំងនៅលើកញ្ចក់ទូរទស្សន៍ និងនៅក្នុងទំព័រហេ្វសប៊ុគ​ផ្លូវការរបស់ខ្លួន ពោលគឺនឹងត្រូវ ចាក់ផ្សាយចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ

រឿង «អាថ៍កំបាំងត្រីសូល៍» អ្នកនិពន្ធបានបង្កប់​នូវអាថ៍កំបាំងជាច្រើន ពាក់ព័ន្ធនិងត្រីសូល៍​ដែលជាវត្ថុស័ក្តិសិទ្ធ នឹងបានបង្កើតជារឿងរ៉ាវ ដែលធ្វើអោយមានការ​វាយប្រហារគ្នាទៅវិញទៅមក បង្កើតបានជាសាច់រឿង​គួរអោយចង់ទស្សនា។ 

រឿង «អាថ៍កំបាំងត្រីសូល៍» រៀបរាប់អំពីវត្ថុស័ក្តិសិទ្ធ​មួយដែលមានអត្ថន័យ​ដល់ការ កសាង រក្សារ និងបំផ្លាញ ឬមានន័យមួយទៀតគឺ អតីត បច្ចុប្បន្ន អនាគត។ ចុងស្រួចទាំងបីរបស់ត្រីសូល៍​គឺជាអាវុធដ៏អស្ចារ្យមួយ នៅពេលចុងស្រួចទាំងបី​រួមគ្នាហើយ ទោះបីជាសត្រូវខ្លាំងពូកែយ៉ាងណា​ក៏មិនអាចផ្តួលរលំបានដែរ។ ថ្ងៃមួយលោកឳក៏បាននិយាយ​ពីរឿងរ៉ាវទាក់ទងនឹងត្រីសូល៍នេះ​អោយក្មេងៗ​បីនាក់បានស្តាប់ ពួកគេទាំងបីនាក់​ពិតជាចាប់អារម្មណ៍​ជាមួយរឿងរ៉ាវទាំងអស់នេះ ហើយគិតថាវាពិតជា​មានពិតមែន។

នៅពេលពួកគេធំឡើង​ពួកគេក៏បានរស់នៅបែកគ្នា និងបានដើរតាមផ្លូវ​ដែលពួកគេស្រឡាញ់ ទីមួយ វិបុល សម្តែងដោយ វៃហាំង បានទៅរៀនហាត់គុន អ្នកទី២ វីរៈ សម្តែងដោយ យឹម ណារ៉ា ធ្វើជាពេទ្យ និង ទី៣វ៉ាន់ដេត សម្តែងដោយPeth (ជនជាតិថៃ) បន្លំខ្លួនចូលទៅក្នុងក្រុមបងធំដើម្បីចង់បំបែកសំបុករបស់ក្រុមបងធំ។ 

បើទោះបីជាពួកគេបានរស់នៅ និងប្រើជីវិតផ្សេងគ្នាក៏ដោយ តែពួកគេនៅមានបំណងប្រាថ្នា​តែមួយនោះ​គឺសងសឹក​ចំពោះអ្នក​ដែលបានសម្លាប់​លោកឳដើម្បីដណ្តើមយកត្រីសូល៍។ ថ្ងៃមួយពួកគេទាំងបីនាក់​បានជួបគ្នាម្តងទៀត និងបានរៀបចំផែនការ​ដើម្បីចាត់ការក្រុមបងធំដែលជាក្រុមនាំយក​វត្ថុបុរាណទៅលក់ ក្នុងនោះយុទ្ធនាការដ៏ធំគឺការស្វែងរកត្រីសូល៍។ 

តើពួកគេទាំងបីនាក់នឹងត្រូវជួបឧបសគ្គបែបណាខ្លះអំឡុងពេលតាមរកត្រីសូល៍?
ចុងបញ្ចប់នៃរឿងតើពួកគេអាចដណ្តើមយកត្រីសូល៍បានមកវិញដោយសុវត្ថភាពដែរទេ?  
សូមកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៧:៥០នាទីយប់ រៀងរាល់ថ្ងៃចន្ទ-ពុធ បន្ទាប់ពីរឿង «កន្ទោងខៀវ»៕

ទស្សនាឈុតខ្លីសូមចុច៖ 

Copyright © 2017 PNN TV. All Rights Reserved.