ថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩

រឿងភាគខ្មែរ «អាថ៍កំបាំងត្រីសូល៍»

១៨ ធ្នូ ២០១៨

រឿង «អាថ៍កំបាំងត្រីសូល៍» រៀបរាប់អំពីវត្ថុស័ក្តិសិទ្ធមួយ​ដែលមានអត្ថន័យ​ដល់ការ កសាង រក្សារ និងបំផ្លាញ ឬមានន័យមួយទៀតគឺ អតីត បច្ចុប្បន្ន អនាគត។ ចុងស្រួចទាំងបីរបស់ត្រីសូល៍​គឺជាអាវុធដ៏អស្ចារ្យមួយ នៅពេលចុងស្រួចទាំងបីរួមគ្នាហើយ ទោះបីជាសត្រូវខ្លាំងពូកែយ៉ាងណាក៏មិនអាចផ្តួលរលំបានដែរ។

ថ្ងៃមួយលោកឳក៏បាននិយាយពីរឿងរ៉ាវ​ទាក់ទងនឹងត្រីសូល៍នេះ​អោយក្មេងៗ​បីនាក់បានស្តាប់ ពួកគេទាំងបីនាក់ពិតជាចាប់អារម្មណ៍​ជាមួយរឿងរ៉ាវទាំងអស់នេះ ហើយគិតថាវា​ពិតជាមានពិតមែន។ នៅពេលពួកគេធំឡើង​ពួកគេក៏បានរស់នៅបែកគ្នា និងបានដើរតាមផ្លូវដែលពួកគេស្រឡាញ់ ទីមួយ វិបុល សម្តែងដោយ វៃហាំង បានទៅរៀនហាត់គុន អ្នកទី២ វីរៈ សម្តែងដោយ យឹម ណារ៉ា ធ្វើជាពេទ្យ និង ទី៣វ៉ាន់ដេត សម្តែងដោយ Peth (ជនជាតិថៃ) បន្លំខ្លួនចូលទៅក្នុងក្រុមបងធំ​ដើម្បីចង់បំបែកសំបុក​របស់ក្រុមបងធំ។ 

បើទោះបីជាពួកគេបានរស់នៅ និងប្រើជីវិតផ្សេងគ្នាក៏ដោយ តែពួកគេនៅមានបំណងប្រាថ្នា​តែមួយនោះគឺសងសឹក​ចំពោះអ្នកដែលបាន​សម្លាប់ លោកឳដើម្បី​ដណ្តើមយកត្រីសូល៍។ ថ្ងៃមួយពួកគេទាំងបីនាក់​បានជួបគ្នាម្តងទៀត និងបានរៀបចំផែនការ​ដើម្បីចាត់ការក្រុមបងធំដែលជាក្រុម​នាំយកវត្ថុបុរាណទៅលក់ ក្នុងនោះយុទ្ធនាការដ៏ធំ​គឺការស្វែងរកត្រីសូល៍។ 

តើពួកគេទាំងបីនាក់នឹងត្រូវជួបឧបសគ្គបែបណាខ្លះអំឡុងពេលតាមរកត្រីសូល៍?
ចុងបញ្ចប់នៃរឿងតើពួកគេអាចដណ្តើមយកត្រីសូល៍បានមកវិញដោយសុវត្ថភាពដែរទេ?

ចាក់ផ្សាយ៖ ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ រៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង ៧:៥០នាទីយប់ 
តួសម្តែង៖ វៃហាំង យូប៊ីន ណារ៉ា ផាណែត Peth & Mai

ទស្សនាឈុតខ្លីសូមចុច៖ 

Copyright © 2017 PNN TV. All Rights Reserved.