ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០១៩

រឿងភាគថៃ «ឪរវល់អ៊ំក៏មិនទំនេរ»

១៨ ធ្នូ ២០១៨

រឿង «ឪរវល់អ៊ំក៏មិនទំនេរ» គឺជារឿងបែបកំប្លែង លាយឡំមនោសញ្ចេតនា ដោយតម្រូវអោយតួឯកប្រុស Teng (Pope) ដើរតួជាអ៊ំប្រុសម្នាក់​ដែលត្រូវមើលថែក្មួយ ដោយសារតែឪពុកម្តាយរបស់គេ​ត្រូវទៅរៀនបន្តនៅក្រៅប្រទេស។ បន្ទាប់ពីទទួលភារៈដ៏ធំមួយនេះ Teng បានយកក្មួយទៅផ្ញើនៅកន្លែងមើលថែរក្មេង ហើយក៏បានជួបជាមួយ Chidao (Mew) ជាអ្នកទទួលខុសត្រូវក្មួយរបស់ Teng។

គ្រាន់តែបានជួយជាមួយ Chidao Teng ក៏បានលង់ស្រឡាញ់នាងដោយមិនបានដឹងថា Chidao មានសង្សាររួចហើយ។ តែជាសំណាងល្អដែលChidao និងសង្សាររបស់នាងមិនសូវជាចុះសម្រុងនិងគ្នា ស្របពេលដែលសង្សាររបស់ Chidao មិនបានស្មោះជាមួយនាងផងនោះ ធ្វើអោយ Teng អាចមានឱកាសដើម្បីបានស្និទ្ធជាមួយ Chidao។ 

ចាក់ផ្សាយ៖ ចាប់ពីថ្ងៃទី ១៧ ខែធ្នូ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១២:០០ថ្ងៃត្រង់ 
តួសម្តែង៖ Pope និង Mew

ទស្សនាឈុតខ្លីសូមចុច៖  

Copyright © 2017 PNN TV. All Rights Reserved.