ថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩

រឿងភាគថៃ «ស្នេហ៍នាងហ៊ី»

១៨ ធ្នូ ២០១៨

រឿង ស្នេហ៍នាងហ៊ី តម្រូវអោយ Bua (Nuttanicha) ដើរតួជាកូនអ្នកក្រ និងរស់នៅក្នុងគ្រួសារអ្នកលេងហ៊ី ប៉ុន្តែនាងមិនត្រូវបាន​ការអនុញ្ញាតិ​ពីឪពុកអោយនាងសម្តែងហ៊ីឡើយ ដោយសារតែឪពុកនាងធ្លាប់មានអតីតកាល ជាមួយភរិយាដែលជាអ្នកលេងហ៊ី។ បើទោះបីជាមានការរារាំងមិនអោយនាងសម្តែងហ៊ី​យ៉ាងណាក៏ដោយ ប៉ុន្តែBua មានទេពកោសល្យក្នុងការសម្តែងហ៊ី។

ថ្ងៃមួយពេលដែលក្រុមសម្តែង​របស់ឪពុកនាងមិនមានអ្នកសម្តែង នាងក៏សុំឪពុកចូលរួមសម្តែង។ ការសម្តែងលើកទីមួយនាងក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកទស្សនា។ 
ចំណែក Chayut (Teeradetch) គឺជាកូនអ្នកមាននិងទើបតែត្រឡប់មកក្រៅប្រទេស ពួកគេទាំងពីរនាក់ (Chayut និង Bua) ក៏បានជួបគ្នាដោយចៃដន្យ និងបានលង់ស្រឡាញ់គ្នាទៅវិញទៅមក តែស្នេហារបស់ពួកគេត្រូវបានរារាំងដោយគ្រួសារទាំងពីរ។ តើនឹងមានអ្វីកើតឡើងចំពោះពួកគេ? តើពួកគេនឹងតស៊ូចំពោះស្នេហាដោយវិធីណា?

ចាក់ផ្សាយ៖ ចាប់ពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៨ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៦:០០ល្ងាច 
តួសម្តែង៖ Nuttanicha និង Teeradetch

ទស្សនាឈុតខ្លីសូមចុច៖ 

Copyright © 2017 PNN TV. All Rights Reserved.