© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាសម្តែងស្រីរាងតូចច្រឡឹងប្រចាំប៉ុស្តិ៍លេខ៣ថៃ Dungwattanawanich Nuttanicha បានគ្រងដំណែងជាតួឯកស្រីក្នុងរឿងភាគថៃថ្មី «ស្នេហ៍នាងហ៊ី»។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺការតុបតែងខ្លួន និងការសម្តែងជាតួនាងហ៊ីរបស់នាងបានធ្វើអោយទស្សនិកជនប្លែកភ្នែកខ្លាំងក្នុងរឿងមួយនេះ។
«ស្នេហ៍នាងហ៊ី» Nuttanicha បានចាប់ដៃគូសម្តែងរួមគ្នាជាមួយ Teeradetch និងមានការចូលរួមសម្តែងពីតារាល្បីៗទាំងជើងចាស់ និងជើងថ្មីជាច្រើនរូបទៀត។ រឿងភាគថៃខាងលើនេះតម្រូវអោយ Bua (Nuttanicha) ដើរតួជាកូនអ្នកក្រ និងរស់នៅក្នុងគ្រួសារអ្នកលេងហ៊ី ប៉ុន្តែនាងមិនត្រូវបានការអនុញ្ញាតិពីឪពុកអោយនាងសម្តែងហ៊ីឡើយ ដោយសារតែឪពុកនាងធ្លាប់មានអតីតកាលជាមួយភរិយាដែលជាអ្នកលេងហ៊ី។
បើទោះបីជាមានការរារាំងមិនអោយនាងសម្តែងហ៊ីយ៉ាងណាក៏ដោយ ប៉ុន្តែBua មានទេពកោសល្យក្នុងការសម្តែងហ៊ី។ ថ្ងៃមួយពេលដែលក្រុមសម្តែងរបស់ឪពុកនាងមិនមានអ្នកសម្តែង នាងក៏សុំឪពុកចូលរួមសម្តែង។ ការសម្តែងលើកទីមួយនាងក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកទស្សនា។
ចំណែក Chayut (Teeradetch) គឺជាកូនអ្នកមាននិងទើបតែត្រឡប់មកក្រៅប្រទេស ពួកគេទាំងពីរនាក់ (Chayut និង Bua) ក៏បានជួបគ្នាដោយចៃដន្យ និងបានលង់ស្រឡាញ់គ្នាទៅវិញទៅមក តែស្នេហារបស់ពួកគេត្រូវបានរារាំងដោយគ្រួសារទាំងពីរ។ តើនឹងមានអ្វីកើតឡើងចំពោះពួកគេ? តើពួកគេនឹងតស៊ូចំពោះស្នេហាដោយវិធីណា?
សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង ស្នេហ៍នាងហ៊ី ដែលនឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៨ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៦:០០ល្ងាច បន្ទាប់ពីរឿង «ស្នេហ៍២ភព»៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖