ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០១៩

ធ្លាប់តែមើល Pope សម្តែងជាសុភាពបុរស​តែមួយរឿងនេះ​ប្លែកអារម្មណ៍​តែម្តង

១៤ ធ្នូ ២០១៨

តារាសម្តែងប្រុស​ដែលធ្លាប់បានគ្រងដំណែង​ជាតួឯកអស់ជាច្រើនរឿង​ប្រចាំប៉ុស្តិ៍លេខ៣ថៃ Pope Tanawat តែងតែសម្តែងជាតួអង្គសុភាពបុរស និងជាទីចង់បានសម្រាប់តួអង្គនារីៗ។ ដោយឡែកសម្រាប់រឿងភាគថៃ​ដែលមានចំណងជើងជាភាសារខ្មែរ «ឪរវល់អ៊ំក៏មិនទំនេរ» បែរជាសម្តែងជាតួអង្គក្រម៉ិចក្រមើម និង ពូកែកំប្លែងទៅវិញ។ 

រឿង «ឪរវល់អ៊ំក៏មិនទំនេរ» គឺជារឿងបែបកំប្លែង លាយឡំមនោសញ្ចេតនា ដោយតម្រូវអោយតួឯកប្រុស Teng (Pope) ដើរតួជាអ៊ំប្រុសម្នាក់ដែលត្រូវមើលថែក្មួយ ដោយសារតែឪពុកម្តាយរបស់គេត្រូវទៅរៀនបន្តនៅក្រៅប្រទេស។ បន្ទាប់ពីទទួលភារៈដ៏ធំមួយនេះ Teng បានយកក្មួយទៅផ្ញើនៅកន្លែងមើលថែរក្មេង ហើយក៏បានជួបជាមួយ Chidao (Mew) ជាអ្នកទទួលខុសត្រូវក្មួយរបស់ Teng។

គ្រាន់តែបានជួយជាមួយ Chidao Teng ក៏បានលង់ស្រឡាញ់នាងដោយមិនបានដឹងថា Chidao មានសង្សាររួចហើយ។ តែជាសំណាងល្អដែលChidao និងសង្សាររបស់នាងមិនសូវជាចុះសម្រុងនិងគ្នា ស្របពេលដែលសង្សាររបស់Chidaoមិនបានស្មោះជាមួយនាងផងនោះ ធ្វើអោយ Teng អាចមានឱកាសដើម្បីបានស្និទ្ធជាមួយChidao។ 

រឿងភាគថៃខាងលើនេះនឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី ១៧ ខែធ្នូ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១២:០០ថ្ងៃត្រង់ បន្ទាប់ពីរឿង «ច្រឡំស្នេហ៍»៕

ទស្សនាឈុតខ្លីសូមចុច៖  

Copyright © 2017 PNN TV. All Rights Reserved.