© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាសម្តែងជើងចាស់របស់TVBវ័យ ៥៤ឆ្នាំ Ha Yu អាចរក្សារតំណែងរបស់ខ្លួនក្នុង រឿង «ស្នេហា និងការលោភលន់» អស់បីវគ្គមកហើយ បើគិតពីវគ្គទីមួយមកដល់វគ្គទី៣នេះ គឺមានរយៈពេលប្រមាណជិតដប់ឆ្នាំ។
ក្នុងរឿង «ស្នេហា និងការលោភលន់» លោកHa Yu សម្តែងជាតួ Wong Wing Ching រហស្សនាមថា ប៉ាជិង ឬ ស្តេចតែទឹកដោះគោហ័ង។ ក្នុងរឿងនេះតម្រូវអោយគាត់ជាមនុស្សដែលមានចិត្តទូលាយ ដឹងគុណ ជាឪពុកដែលមានព្រហ្មវិហារធម៍ ជាប្តីដែលចេះស្រឡាញ់ប្រពន្ធកូន ស្មោះត្រង់ សុខចិត្តលំបាកខ្លួនឯង និងគោរពពាក្យសច្ចៈ។
រឿង «ស្នេហា និងការលោភលន់» ត្រូវបានផលិតបីវគ្គរួចមកហើយ ដោយវគ្គទីមួយត្រូវបានផលិតក្នុងឆ្នាំ២០០៧ វគ្គទី២នៅឆ្នាំ២០០៨ និងវគ្គទី៣ នៅឆ្នាំ២០១៧។ ទាំងបីវគ្គនេះសុទ្ធតែមានវត្តមានរបស់ Ha Yu ទាំងអស់។
បច្ចុប្បន្នរឿង« ស្នេហា និងការលោភលន់» វគ្គទី៣នេះ កំពុងតែត្រូវបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១១:០០-១២:០០ថ្ងៃត្រង់ និងបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើន មិនចាញ់រឿងភាគហុងកុងមុនៗឡើយ៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖