ថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨

រឿង «អាថ៍កំបាំងត្រីសូល៍» សហការផលិត និងចូលរួមសម្តែង​រវាងពីរប្រទេស​បញ្ចូលគ្នា

០៦ ធ្នូ ២០១៨

នាចុងឆ្នាំ២០១៨នេះ រឿងភាគខ្មែរមួយរឿងទៀត​នឹងត្រូវចាក់ផ្សាយ​នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនគឺ រឿង «អាថ៍កំបាំងត្រីសូល៍»។ រឿងមួយនេះត្រូវបានសហការផលិត​រវាងពីរប្រទេសបញ្ចូលគ្នា​គឺ ប្រទេសកម្ពុជា និងប្រទេសថៃ ដោយមានតួសម្តែងបីគូ​ក្នុងនោះតារាសម្តែងខ្មែរពីរគូ និងតារាសម្តែង​មកពីប្រទេសថៃមួយគូ។ តារាសម្តែងខ្មែរមានដូចជា លោកខាត់ វៃហាំង កញ្ញា យូប៊ីន លោកយឹម ណារ៉ា កញ្ញាមឿន ផាណែត និងតារាសម្តែងថៃរួមមាន ផេត និងមៃ រួមនិងតារាជើងចាស់ ជើងថ្មីល្បីៗជាច្រើនរូបទៀត។ 

មូលហេតុដែលភីអិនអិនសហការគ្នា​ផលិតរឿងមួយនេះជាមួយភាគីថៃ​គឺដោយសារតែភីអិនអិន​បានសិក្សាស្រាវជ្រាវផ្នែកទីផ្សារ និងបានសង្កេតឃើញថា​ប្រជាជនខ្មែរភាគច្រើនចូលចិត្តតារាថៃ ចូលចិត្តគុណភាពរឿងថៃ ប៉ុន្តែក្នុងនោះរឿងភាគខ្មែរក៏មានការគាំទ្រច្រើនដូចគ្នា ហេតុដូច្នេះទើបភីអិនអិនសម្រេចផលិតរឿង «អាថ៍កំបាំងត្រីសូល៍» ជាមួយផលិតករថៃ និងតារាថៃ គឺសង្ឃឹមថានឹងទទួលបានលទ្ធផលល្អសម្រាប់ទីផ្សារ នេះបើតាម កញ្ញា ទូច បុប្ផាប្រធានផ្នែក​កម្មវិធីផ្សាយរបស់ទូរទស្សន៍ភីអិនអិន បានប្រាប់មកកាន់អ្នកសារព័ត៌មាន។ 

«អាថ៍កំបាំងត្រីសូល៍» គឺរឿងភាគដែលផ្តល់ជូននូវរសជាតិថ្មី និងប្លែកពីរឿងភាគខ្មែរមុនៗដែលធ្លាប់ចាក់ផ្សាយនៅភីអិនអិន ដោយមានលាយបញ្ចូលគ្រប់រសជាតិមានទាំងការប្រើយុទ្ធសិល្ប៍ វាយប្រហារ ស្នេហា និងបង្កប់នូវអាថ៍កំបាំងជាច្រើន បង្កើតជាចម្ងល់ដល់ទស្សនិកជន។
«អាថ៍កំបាំងត្រីសូល៍» នឹងត្រូវចាក់ផ្សាយឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនរៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង៨:០០-៩:០០យប់ បន្ទាប់ពីរឿង «កន្ទោងខៀវ»៕ 

ទស្សនាឈុតខ្លីសូមចុច៖    

Copyright © 2017 PNN TV. All Rights Reserved.