© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដើម្បីបំពេញតម្រូវការសម្រាប់ប្រជាជនកម្ពុជាដែលចង់ទទួលបាននូវសម្ភារៈសំណង់ សម្ភារៈតុបតែងគេហដ្ឋានដ៏ប្រណិតៗគ្រប់ប្រភេទ ដែលប្រកបដោយគុណភាព និងតម្លៃថោកសមរម្យ អាចអញ្ជើញទៅកាន់ហាង Global House ដែលនឹងបើកដំណើរការលក់ជាផ្លូវការ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះតទៅ។
ក្នុងថ្ងៃបើកសម្ពោធជាផ្លូវការរបស់ហាង Global Houseនេះដែរ នឹងមានការរៀបចំប្រគំតន្ត្រីដោយមានការចូលរួមពីសំណាក់តារាចម្រៀង និងតារាសម្តែងដូចជា លោក វង្ស តារារតនា លោក វៃហាំង កញ្ញា យូប៊ីន និងតារាចម្រៀងប្រចាំស្ថានីយទូរទស្សន៍ភីអិនអិនគឺលោកឌីឌី។
មិនត្រឹមតែប៉ុណ្ណោះលោកអ្នកដែលអញ្ជើញទៅហាង Global House នៅថ្ងៃទី០១ ខែធ្នូ វេលាម៉ោង ១០:០០ព្រឹក ដល់ម៉ោង ៨:០០យប់ នឹងមានឱកាសលេងហ្គេម ដើម្បីទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ថែមទាំងអាចទិញទំនិញដោយមានការលក់បញ្ចុះតម្លៃពិសេសពីហាងGlobal Houseជាច្រើនមុខផងដែរ។
Global House នឹងក្លាយជាកន្លែងផ្គត់ផ្គង់គ្រឿងសំណង់ សម្ភារៈតុបតែងគេហដ្ឋានតែមួយគត់ និងដំបូងបង្អស់នៅកម្ពុជាដែលផ្តល់នូវភាពងាយស្រួល សន្សំសំចៃ និងគុណភាពខ្ពស់ ព្រោះគ្រប់ផលិតផលដែលបានដាក់លក់នៅក្នុងហាង Global House សុទ្ធសឹងតែនាំចូលមកពី
បណ្តាក្រុមហ៊ុនល្បីៗជាច្រើន។
អញ្ជើញមកកាន់ហាងGlobal Houseតែមួយ លោកអ្នកនឹងទទួលបាននូវគ្រប់មុខទំនិញទាំងអស់សម្រាប់គេហដ្ឋានរបស់លោកអ្នក ដោយមិនចាំបាច់ចំណាយពេលវេលាក្នុងការដើររកទិញច្រើនកន្លែង។ Global House ស្ថិតនៅលើផ្ទៃដីប្រមាណ7ហិចតា ដែលមានទីតាំងស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈ លេខទូរស័ព្ទ 023 232 232៕
Global House គ្រប់បែបយ៉ាងសម្រាប់គេហដ្ឋានលោកអ្នក!
ដោយ៖