© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បច្ចុប្បន្នប្រជាជនកម្ពុជាប្រហែលជាពិបាកក្នុងការដើររកទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និង គ្រឿងសំណង់ផ្សេងៗ ព្រោះប្រសិនចង់ទិញទំនិញទាំងអស់នេះត្រូវទៅកាន់កន្លែងលក់ផ្សេងៗពីគ្នា ដែលនាំអោយខាតពេលវេលា ប៉ុន្តែជាដំណឹងល្អមួយដែលក្រុមហ៊ុនដ៏ធំក្នុងប្រទេសថៃ Global House នឹងមានវត្តមាននៅលើទឹកដីកម្ពុជាក្នុងខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
Global House ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ក្នុងប្រទេសថៃ ដោយទទួលបានភាពជោគជ័យ ភាពជឿជាក់ និងការទទួលស្គាល់ពីសំណាក់ប្រជាជននៅក្នុងប្រទេសថៃ និងបានពង្រីកសាខារបស់ខ្លួននៅក្នុងប្រទេសថៃរហូតដល់ជាង៦០សាខា។ ភាពជោគជ័យទាំងនេះគឹដោយសារតែGlobal House បានឈរនៅលើគោលការណ៍ផ្តល់នូវទំនិញដែលមានគុណភាព សេវាកម្មល្អ តម្លៃថោកសមរម្យ និងមានគ្រប់មុខទំនិញដែលតម្រូវសម្រាប់គេហដ្ឋាន។ បន្ទាប់ពីជោគជ័យខ្លាំងនៅក្នុងប្រទេសថៃ Global Houseក៏បានពង្រីកសាខារបស់ខ្លួនជាលើកដំបូងមកកាន់ទឹកដីប្រទេសកម្ពុជាផ្ទាល់តែម្តងគឺនៅ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដែលមានទីតាំងស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទំហំផ្ទៃដីប្រមាណ7ហិចតា។
គ្រឿងសំណង់ និងសម្ភារៈតុបតែងផ្ទះនៅក្រុមហ៊ុន Global House មានដូចជា ក្បឿង ដំបូល ដែក គ្រឿងសង្ហារឹម ទ្វារ បង្អួច ឧបករណ៍ជាង ថ្នាំពណ៌ ការ៉ូ អំពូលភ្លើង គ្រឿងអេឡិចត្រូនិច សម្ភារៈបន្ទប់ទឹក សម្ភារៈផ្ទះបាយ ឧបករណ៍កីឡា និង សម្ភារៈរាប់ម៉ឺនមុខបន្ថែមទៀតសម្រាប់បំពេញគេហដ្ឋានរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈលេខទូរសព្ទ ០២៣ ២៣២ ២៣២។
Global House គ្រប់បែបយ៉ាងសម្រាប់គេហដ្ឋានលោកអ្នក!
ទស្សនាវីដេអូខាងក្រោម៖
ដោយ៖