© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាលពីពេលកន្លងទៅថ្មីៗនេះថ្នាក់ដឹកនាំ ក្រុមកាងារ និងតារាល្បីៗនៃស្ថានីយទូរទស្សន៍ភីអិនអិន បាននាំយកអំណោយជាច្រើនទៅបរិច្ចាគដល់ អង្គការបណ្តុះបណ្តាលកុមារកំព្រា យុវវជនពិការ និងស្ត្រីក្រីក្រ។
អំណោយដែលបានបរិច្ចាគដល់អង្គការបណ្តុះបណ្តាលកុមារកំព្រា យុវវជនពិការ និងស្ត្រីក្រីក្រ មានដូចជា អង្ករ មី ទឹកដោះគោ សម្ភារៈសិក្សា និងគ្រឿងបរិក្ខារផ្សេងៗជាច្រើនទៀត ដែលបានមកពីការឧបត្ថម្ភដោយក្រុមហ៊ុន Milkita Q.Life Appeton និងទឹកចិត្តសប្បុរសធម៍របស់ក្រុមកាងារនៃស្ថានីយទូរទស្សន៍ភីអិនអិន។
កម្មវិធីសប្បុរសធម៍នេះដែរក៏បានផ្តល់នូវស្នាមញញឹមដល់កុមារកំព្រា និងកុមារពិការ តាមរយៈការលេងហ្គេមសប្បាយៗក្នុង កម្មវិធី «គ្រួសាររីករាយ» ជាមួយតារាល្បីៗដូចជា កញ្ញា ជីមមី លោកយឹម ណារ៉ា កញ្ញា យូប៊ីន និង លោកវៃហាំង។
នៅថ្ងៃសៅរ៍ ទី៣ សប្តាហ៍នេះ ប្អូនៗកុមារ និងទស្សនិកជន នឹងបានទស្សនាសកម្មភាពចែករំលែកភាពសប្បាយរីករាយនេះនៅក្នុងកម្មវិធី «គ្រួសាររីករាយ» វេលាម៉ោង ៧:៣០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាសកម្មភាពពិសេស៖
ដោយ៖