© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រៀងរាល់ថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ វេលាម៉ោង ៧:៥០-៩:០០យប់ ទស្សនិកជនតែងតែបានទស្សនារឿង «សមុទ្រទឹកភ្នែក» នៅលើកញ្ចក់ទូរទសស្សន៍ភីអិនអិន។
បើនិយាយពីរឿង សមុទ្រទឹកភ្នែក ទស្សនិកជននឹងបាននឹកឃើញទៅដល់នាងសូរិយា ដែលនាងតែងតែបានពុះពារគ្រប់ឧបសគ្គដើម្បីដោះបំណុលមីងឆាយ និងដើម្បីព្យាបាលជម្ងឺម្តាយរបស់នាងគឺមីងសាតដែលកំពុងតែឈឺធ្ងន់។
មកដល់ពេលនេះសូរិយាអាចដោះបំណុលមីងឆាយបានហើយ ថែមទាំងមានលុយដើម្បីព្យាបាលជម្ងឺរបស់មីងសាតផងដែរ ប៉ុន្តែលុយដែលនាងបានមកនេះគឺជាលុយដែលបាពីការខ្ចីពីមីងម្លិះ ដែលនាងត្រូវតែធ្វើការដើម្បីដោះបំណុលនេះវិញ ដោយមីងម្លិះសន្យាថានឹងជួយរកការងារអោយនាងធ្វើនៅឯភ្នំពេញ។
មកដល់ទីក្រុងសូរិយាហាក់ប្លែកក្នុងចិត្ត និងមានការបារម្ភព្រោះតែនាងគិតថាកាងារដែលមីងម្លិះរកមកអោយនាងធ្វើគឺជាកាងារកោស ជប់ និងត្រូវស្លៀកពាក់ស៊ិចស៊ី ដែលនាងមិនធ្លាប់ធ្វើពីមុនមក។ តើវាសនារបស់សូរិយាក្នុងទឹកដីទីក្រុងនឹងទៅជាបែបណា? តើមីងម្លិះពិតជាមានចិត្តបរិសុទ្ធមែនទេ?
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖