ថ្ងៃសៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨

រឿងភាគបុរាណ TVB រឿង «ល្បិចក្នុងរាជវាំងវគ្គ២»

១៩ តុលា ២០១៨

ជារឿងភាគបុរាណ ដែលផ្តោតទៅលើសង្គ្រាម​នៅក្នុងអំឡុង រជ្ជកាលអធិរាជ Shang Tang ព្រះអង្គម្ចាស់ Ping (Steven MA) និងព្រះនាង Taiping (Alice Chan) ធ្វើសង្គ្រាមដណ្តើមរាជ នឹងបានធ្វើគត់ ម្ចាស់ក្សត្រីDowager Wei (Michelle Yim) ដែលកំពុងកាន់អំណាចលើប្រព័ន្ធតុលាការក្នុងនៅរាជវាំង។

ពួកគេទាំងពីរនាក់​គាំទ្រដល់ ព្រះអង្គម្ចាស់ Xiang (Lee Lung Kei) ក្នុងការដណ្ដើមរាជបល្ល័ង្កមួយ។ ក្រោយមក ម្ចាស់ស្ត្រី Dowager Wei ក៏ចូលទីវង្គត់ដោយការធ្វើឃាតរបស់ Yam Sam-Shu (Kenneth Ma) បន្ទាប់ពីនោះមកព្រះបរមរាជវាំងហាក់ដូចជាវិលត្រលប់មករកសន្តិភាពវិញ។ ប៉ុន្តែអ្វីដែលកើតជាបន្តគឺការ ដណ្តើម អំនាច ប្រើល្បិច រវាងព្រះអង្គម្ចាស់Ping និង ព្រះមាតិច្ឆា គឺ ព្រះនាង Taiping (Alice Chan) ក្លាយជាសមរភូមិ ទឹក និង ភ្លើង។

ដោយឡែកព្រះមហេសីដំបូងរបស់ព្រះអង្គម្ចាស់Ping គឺ អ្នកម្នាង Wong Zhen (Nancy Wu) និងអ្នកម្នាង Zheng Chunxi (Chrissie Chau)  គិតតែពីប្រកួតប្រជែងសម្រស់គ្នា និងបានប្រើល្បិចរៀងៗខ្លួន ធ្វើអោយក្នុងរាជវាំងពោរពេញទៅដោយភាពចម្រូងចម្រាស់មិនចេះចប់ មិនចេះហើយ។  បើក្នុងរាជវាំងពោរពេញដោយបញ្ហាបែបនេះ តើអ្នកណាខ្លះដែលត្រូវបង្ហូរឈាមរបស់ខ្លួនដើម្បីការពារម្ចាស់? តើបញ្ហាទាំងអស់នេះនឹងមានដំណោះស្រាយដ៏ល្អដែរទេ? 

ចាក់ផ្សាយថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១:០០-១២:០០ថ្ងៃត្រង់​ រៀងរាល់ថ្ងៃចន្ទ-សុក្ បន្ទាប់ពីរឿង «យុទ្ធសាស្ត្របំបែករឿងក្តី»៕

តួសម្តែង៖    
Alice Chan សម្តែងជា Taiping
Michelle Yim សម្តែងជា Dowager Wei
Lee Lung សម្តែងជា Kei Xiang
Kenneth Ma សម្តែងជា Yam Sam-Shu
Nancy Wu សម្តែងជា Wong Zhen

Copyright © 2017 PNN TV. All Rights Reserved.